ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣៨នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៨នាក់ និងមានអ្នកស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។
នេះជាតួលេខថយចុះច្រើនរហូតដល់ ៦៨នាក់ បើប្រៀបធៀបនឹងការរកឃើញឆ្លងម្សិលមិញ។ ។ អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងសួង ម្នាក់, ស្រុកក្រូចឆ្មា ម្នាក់, ស្រុក អូររាំងឪ ៣នាក់, ស្រុកមេមត់ ៦នាក់, ស្រុកពញាក្រែក១៧នាក់ និងស្រុកត្បូងឃ្មុំ ១០នាក់ ។ ចំណែកអ្នកស្លាប់ ថ្មីម្នាក់ទៀតនោះវិញ គឺជាបុរសចំណាស់ អាយុ ៧២ឆ្នាំ ជាអ្នកស្រុកត្បូងឃ្មុំ ។