អង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះប្រទេសខ្លះដែលទុកវ៉ាក់សាំងចោលមិនប្រើ

អាមេរិក៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វាន ឌូចារីច ថ្លែងថា អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភ ជុំវិញស្ថានភាពដែលវ៉ាក់សាំង COVID-19 មិនត្រូវបានប្រើប្រាស់ និងថា ខ្លួនអាចចូលជួយផ្ដល់ជំនួយនានាបាន ខណៈណាមានការស្នើសុំពីសំណាក់រដ្ឋាភិបាល ។
លោក ស្ទេហ្វាន ឌូចារីច បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា យើងពិតជាព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពដែលបាននិងកំពុងឃើញវ៉ាក់សាំង ត្រូវបានគេទុកចោលមិនប្រើ… ដោយសារតែកង្វះការថែទាំមិនត្រឹមត្រូវ ហេតុផលរដ្ឋបាល ឬក៏ការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ។ លោកបន្ថែមទៀតថា អង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់បណ្ដាប្រទេសនានា ជាមួយការចែកចាយវ៉ាក់សាំង ដូចជាការដឹកជញ្ជូន និងការជំរុញការចាក់វ៉ាក់សាំង ប៉ុន្តែវាអាចធ្វើទៅបាន ខណៈណាមានការស្នើសុំពីរដ្ឋាភិបាល ។
បើតាមអង្គការមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) គម្រោង COVAX បានចែកចាយវ៉ាក់សាំងជាង១៨៦.២លានដូសហើយដល់បណ្ដាប្រទេសចំនួន១៣៨ប្រទេស ហើយមានគោលដៅសម្រេចអោយបានការចែកចាយវ៉ាក់សាំង២ពាន់លានដូសដល់ប្រទេសក្រីក្រ និងមានប្រាក់ចំណូលមធ្យមនៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner