លោក កឹម សុខា មិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេសដែលប្រកាសដោយទណ្ឌិត សម រង្សី

ភ្នំពេញ: លោក កឹម សុខា មិនពាក់ពន្ធ័ មិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដែលប្រកាសដោយទណ្ឌិត សម រង្សី កាលពីពេលថ្មីៗនេះទេ។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ ចេន មេធាវីលោក កឹម សុខា នៅថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសនៅថ្ងៃទី៧ ខែសីហា របស់សហមេធាវីលោក កឹម សុខា បានឲ្យដឹងថា “ក្នុងនាមខ្ញុំជាមេធាវី និងជាសហការីរបស់ឯកឧត្តម កឹម សុខា ខ្ញុំសូមបញ្ជាក់ជូនសាធារណជន ឱ្យបានជ្រាបថា ឯកឧត្តម កឹម សុខា មិនពាក់ពន្ធ័ មិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដែលប្រកាសដោយលោក សម រង្សី កាលពីពេលថ្មីៗនេះទេ។ ជាពិសេស ឯកឧត្តម កឹម សុខា ក៏មិនអនុញ្ញាតឱ្យយកឈ្មោះគាត់ទៅប្រើប្រាស់ និងភ្ជាប់ជាមួយនោះឡើយ”។

បន្ថែមឱ្យកាន់តែច្បាស់ថែមទៀត លោកមេធាវី ចាន់ ចេន បានបញ្ជាក់ជាចុងក្រោយថា “ឯកឧត្តម កឹម សុខា ក៏មិនពាក់ពន្ធ័ មិនគាំទ្រ និងមិននៅពីក្រោយការបង្កើតគណបក្សនយោបាយថ្មីៗ ដោយបុគ្គលឬក្រុមណានោះទេ”។

អ្នកវិភាគបានបញ្ចេញយោបល់ថា លោក កឹម សុខា បានដឹងច្បាស់ណាស់ថា អ្វីដែលទណ្ឌិត សម រង្ស៊ី បានអំពាវនាវឱ្យធ្វើជាទង្វើខុសច្បាប់ ខណៈដែលលោកខ្លួនឯងក៏កំពុងជាប់ខ្លួនក្នុងសំណុំរឿងស្រដៀងគ្នានេះនៅតុលាការនៅឡើយ៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner