ក្រុមអ្នកប្រឆាំងការប្រកួតកីឡាអូឡាំពិក សម្តែងការមិនពេញចិត្តចំពោះព្រឹត្តិការណ៏កីឡានេះ
សកម្មជនប្រឆាំងការប្រកួតកីឡាអូឡាំពិកបានយល់ថាវាជាមហន្តរាយមួយ ដោយសារការប្រកួតកីឡាអូឡាពិកនៅទីក្រុងតូក្យូ២០២០ បានជួបប្រទះការខាតបង់ទាក់ទងនឹងថ្លៃដើម រឿងអាស្រូវទាក់ទងនឹងការរួមភេទ និងការភ័យខ្លាច ការរីករាលដាលនៃជំងឺកូវីដ -១៩ ជាដើម។
វាក៏មានការពន្យាពេលបើកការប្រកួតកីឡាលំដាប់ពិភពលោកនេះ ដែលគ្រោងធ្វើនៅក្នុងខែកក្កដាឆ្នាំ ២០២០ដល់ឆ្នាំ ២០២១ ផងដែរ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ នាពេលនោះ សកម្មជនប្រឆាំង អូឡាំពិកបានជួបប្រជុំគ្នា នៅប្រទេសជប៉ុនសម្រាប់កិច្ចប្រជុំកំពូលថ្នាក់ពិភពលោកសម្រាប់អ្នកប្រឆាំងកីឡាអូឡាំពិក «ជាលើកដំបូង។»
សកម្មជនរាប់សិបនាក់ មកពីទីក្រុង រួមទាំងជាអតីតម្ចាស់ផ្ទះនៃការប្រកួតកីឡា អូឡាំពិក កាលពីអតីតកាល (ទីក្រុងLondon ,Rio De Janeiro, Pyeongchang) និង អនាគតម្ចាស់ផ្ទះ (ក្រុង Paris និង Los Angeles ) ត្រូវបានចូលរួមនៅក្នុងរដ្ឋធានីរបស់ប្រទេសជប៉ុន។លោក Jules Boykoff អ្នកចូលរួមតវ៉ា និងជាសាស្ត្រាចារ្យផ្នែកនយោបាយ និងរដ្ឋាភិបាល នៅសាកលវិទ្យាល័យប៉ាស៊ីហ្វិក នៅ រដ្ឋOregon សហរដ្ឋអាមេរិក បានប្រាប់ Al Jazeera ថា « នោះគឺជា ពេលចលនាដ៏សំខាន់មួយ” ។ លោក Boykoff ដែលជា អ្នករិះគន់ការប្រកួតកីឡា អូឡាំពិកនិយាយថាដោយសារតែ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) គឺជា“ មហន្តរាយដែលចំណាយប្រាប់ រាប់ពាន់លានដុល្លារ» ។
បង្កើតឡើងក្នុងឆ្នាំ ១៨៩៤ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) គឺជាអង្គការមិនរកប្រាក់ចំណេញមួយដែលមានតួនាទី ជាគណៈគ្រប់គ្រងនៃគណៈកម្មាធិការអូឡាំពិកនៅក្នុងប្រទេស ជាសមាជិកនីមួយៗដោយ មានបេសកកម្ម ផ្សាយនិងជម្រុញដល់ការរីកចំរើននៃវិស័យកីឡា។ ក្រុមប្រឹក្សាប្រតិបត្តិ (executive board )របស់អង្គការនេះត្រូវ បានបង្កើតឡើង ដោយសមាជិកអ្នកមានឬអ្នក ជំនួញជុំវិញពិភពលោក។
នៅអាស៊ី ប្រទេសជប៉ុនបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិក ច្រើនជាងគេ ពោលគឺការប្រកួតកីឡាដែលបានចាប់ផ្តើម នៅថ្ងៃទី ២៣ ខែកក្កដានាឆ្នាំនេះ គឺជាលើកទី ៤ របស់ខ្លួនក្នុងរយៈពេល ៥០ ឆ្នាំ។
ខណៈដែលការប្រកួតនៅឆ្នាំ ១៩៦៤បានបង្ហាញការរីកចម្រើនវិជ្ជមានជាច្រើន ដែលជាការបង្ហាញពីភាពប៉ិនប្រសប់ ខាងបច្ចេកវិទ្យានិងភាពប៉ិនប្រសប់នៃការរចនាក្រោយសម័យសង្គ្រាមរបស់ជប៉ុន។
សកម្មជនជប៉ុន មានការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងព្រឹត្តិការណ៍នេះ ដោយសារមានការរុះរើលំនៅដ្ឋាន ដែលធ្លាប់មានតំលៃសមរម្យរហូតដល់ការដកជនដែលតែងតែ សម្រាក ឬអ្នកលក់តាមចិញ្ចើមថ្នល់ និងការរុះរើផ្សារត្រី Tsukiji ដ៏ល្បីល្បាញលើពិភពលោក មួយកន្លែងទៅជាចំណតរថយន្តសម្រាប់ពហុកីឡដ្ឋានជាតិ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋ កាន់តែមានភាពស្ទាក់ស្ទើរនឹងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ដ៏ធំមួយនេះ ដោយមានប្រទេសលោកខាងលិចមួយចំនួនបាន ធ្វើប្រជាមតិមួយទៀតផងអំពីការធ្វើជាម្ចាស់ផ្ទះនៃ ការប្រកួតកីឡានេះ។
ទីក្រុងដែលធ្លាប់ដេញថ្លៃធ្វើជាមា្ចស់ផ្ទះមួយចំនួនត្រូវបានដកខ្លួនដោយសារមានការបោះឆ្នោតមិនគាំទ្រដូចជាទីក្រុង បូស្តុននៅអាមេរិក ទីក្រុងក្រាកូវនៅប៉ូឡូញជាដើម។
នៅឆ្នាំ ២០១៥ បេក្ខភាពទីក្រុងដែល អាចជាម្ចាស់ផ្ទះការប្រកួតកីឡារដូវរងារនៅឆ្នាំ ២០២២ មានតែទីក្រុង អាល់ម៉ាទី(កាហ្សាក់ស្ថាន) និងប៉េកាំងតែប៉ុណ្ណោះ។ ប្រទេសដែលមានអំណាចផ្តាច់ការ បានមើលឃើញការប្រកួតថ្នាក់អន្តរជាតិបែបនេះ ជាទម្រង់នៃ“ អំណាចស្រទន់” ផងដែរ។
នៅឆ្នាំ ២០០១ នៅពេលដែលទីក្រុងប៉េកាំងទទួលបានពានរង្វាន់ក្នុងឧកាសរៀបចំការប្រកួត អូឡាំពិករដូវក្តៅសម្រាប់ឆ្នាំ២០០៨ ទោះបីជាមានការព្រួយបារម្ភអំពីកំណត់ត្រាសិទ្ធិមនុស្សរបស់ចិនក៏ដោយក៏ IOC បានអះអាងថាការធ្វើជាម្ចាស់ផ្ទះនឹងជួយនាំឱ្យមានការពង្រីកសិទ្ធិសេរីភាពឲ្យកាន់តែប្រសើរជាងមុន។

ប្រភព៖ Aljazeera