ប្រធានអង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា បេសកកម្មរួមគ្នាជាមួយចិននឹងចាប់ផ្តើមដើម្បីស៊ើបអង្កេតវីរុសកូរ៉ូណានៅចុងសប្តាហ៍នេះ

ស្វីស៖ បេសកកម្មដឹកនាំដោយអង្គការសុខភាពពិភពលោក WHO នៅប្រទេសចិន នឹងចាប់ផ្តើមការស៊ើបអង្កេតការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មីនៅចុងសប្តាហ៍នេះហើយនឹងផ្តោតលើរបៀបដែលវីរុស ខូវីដ-១៩ ឆ្លងរាលដាល និង ភាពធ្ងន់ធ្ងរនៃជំងឺ នេះបើតាមប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណុម ហ្គេប្រេយ៉េសឹស ។

ប្រធានអង្គការសុខភាពពិភពលោក WHO រូបនេះ បាននិយាយដូច្នេះថា យើងរំពឹងថា ក្រុមពេញលេញនឹងទៅដល់នៅចុងសប្តាហ៍នេះ និងថា គោលដៅនៃបេសកកម្មរួមគ្នានេះ គឺត្រូវជូនដំណឹងជាជំហានៗឱ្យបានឆាប់រហ័សនៅក្នុងសកម្ម ភាពឆ្លើយតប និង ការត្រៀមខ្លួនសម្រាប់វីរុស ខូវីដ-១៩ នៅចិន និងនៅទូទាំងពិភពលោក ហើយថា ការយកចិត្តទុកដាក់ពិសេស នឹងផ្តោតលើការយល់ដឹងអំពីការឆ្លងវីរុស ភាពធ្ងន់ធ្ងរនៃជំងឺ និង ប្រសិទ្ធភាពនៃវិធានការណ៍ឆ្លើយតបដែលកំពុងធ្វើ ។

បើតាមក្រុមមន្រ្តីអង្គការសុខភាពពិភពលោក WHO ក្រុមស៊ើបអង្កេតដែលមានសមាជិកអន្តរជាតិ១២នាក់ និង សមភាគីចិន១២នាក់ នឹងស្វែងរកព័ត៌មានលម្អិតអំពីរបៀប, ទីកន្លែង និង ពេលវេលា ដែលបុគ្គលិកសុខាភិបាលជាង១.៧០០នាក់បានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner