សមាជិកសភាគណបក្សប្រឆាំងម៉ាឡេស៊ីអះអាងថា មានគេស៊កប៉ាន់លោកជាថ្នូរនឹងការគាំទ្រនាយករដ្ឋមន្ត្រីបច្ចុប្បន្ន
សមាជិកសភាប្រឆាំងបីរូបមកពីគណបក្សសកម្មជនប្រជាធិបតេយ្យ (DAP) កាលពីថ្ងៃសៅរ៍ អះអាងថា ពួកគេត្រូវបានសូកប៉ាន់ជាសាច់ប្រាក់ និងអាសនៈនៅក្នុងគណៈរដ្ឋមន្ត្រី ដើម្បីជាថ្នូរនឹងការគាំទ្រនាយករដ្ឋមន្រ្តី Muhyiddin Yassin សម្រាប់ការបោះឆ្នោតនៅខែក្រោយ។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន The Strait Times។
អ្នកទាំងបី បានផ្តល់ភស្ដុតាងនៃការផ្ញើសារ WhatsApp ពីលេខអនាមិកដូចគ្នា មានឈ្មោះថា durian RM30 ដែលត្រូវការស្វែងរកតំណាងមិនមែនម៉ាឡេបន្ថែមទៀតនៅក្នុងរដ្ឋាភិបាល។
គណបក្ស DAP ទាក់ទាញសមាជិក និងការគាំទ្រភាគច្រើនពីខាងក្រៅជនជាតិម៉ាឡេ-មូស្លីមក្នុងប្រទេស។ យ៉ាងណាមិញ គ្មាននរណាម្នាក់បានបកស្រាយអំពីនិមិត្តសញ្ញាពាក្យ durian RM30 នេះថាមានន័យយ៉ាងណាទេ ប៉ុន្តែសារទៅកាន់សមាជិកសភាទាំងបីរូប បញ្ជាក់យ៉ាងច្បាស់អំពីការផ្តល់ជូនសាច់ប្រាក់ជាថ្នូរនឹងអ្វី ដែលបុគ្គលអនាមិកនេះចង់បាន។
អតីតរដ្ឋមន្រ្តីធនធានមនុស្សលោក Kulasegaran Murugeson ដែលជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលបានសារនេះ របាយការណ៍ទៅប៉ូលីសនៅ Ipoh រដ្ឋធានីនៃរដ្ឋ Perak ជុំវិញការប៉ុនប៉ងមួយ ដែលលោកបានពិពណ៌នាថា «គួរឱ្យអាណិត និងអស់សង្ឃឹមក្នុងការទិញខ្ញុំ»។
លោក មានប្រសាសន៍ថា៖ «យើងបានប្រាប់ពួកគេឱ្យទុកវិញទៅ ខ្ញុំមិនយកទេ។ បន្ទាប់ពីរដ្ឋាភិបាលភីរៀកាតានណាសៀន Perikatan Nasional (PN) បានឡើងកាន់អំណាចមក អ្នកតំណាងរាស្ត្ររដ្ឋាភិបាល DAP ទាំង ៤២ រូប ដែលជាប់ឆ្នោតនៅតែស្មោះត្រង់នឹងគណបក្សជានិច្ច»។ លោកចង់សំដៅទៅលើបញ្ហានយោបាយកាលពីឆ្នាំមុន ដែលនាំឱ្យលោក Tan Sri Muhyiddin ប្រធានគណបក្ស Parti Pribumi Bersatu Malaysia ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី ឈ្នះលោក Tun Dr Mahathir Mohamad ដែលជាប្រធានគណបក្សរបស់លោកបច្ចុប្បន្ន។

ប្រភព៖ The Straitstimes