ស្ងាត់ៗ ហ្វីលីពីន មនុស្សស្លាប់ប្រចាំថ្ងៃព្រោះកូវីដ កើនដ៏ខ្លាំង ឡើងវិញ
ក្រសួងសុខាភិបាលប្រទេសហ្វីលីពីន នាថ្ងៃអាទិត្យ ទី៨ សីហា ២០២១នេះ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗ ជិត១ម៉ឺនាក់ទៀត ហើយស្លាប់មនុស្សព្រោះជំងឺនេះ ២៨៧នាក់ទៀត ជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតពុំធ្លាប់កើតមាននៅប្រទេសក្នុងប្លុកអាស៊ានមួយនេះ ក្នុងរយៈពេល៤ខែមកនេះ។
ក្រសួងសុខាភិបាលថា ចំនួនឆ្លងសរុបនៅប្រទេសហ្វីលីពីនកើនដល់១.៦៦លាននាក់ហើយ ស្លាប់កើនដល់ជិត៣ម៉ឺននាក់៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ