អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 និងយន្តហោះបាញ់គ្រាប់ AC-130 Spectre ពីមូលដ្ឋានអាកាសនៅកាតាទៅអាហ្វហ្គានីស្ថានស្របពេលដែលក្រុមតាលីបង់ចេះតែបន្តកាន់កាប់ទឹកដីនៅទូទាំងប្រទេស

អត្ថបទដោយ៖
AMS OneMinute

អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 និងយន្តហោះបាញ់គ្រាប់ AC-130 Spectre ពីមូលដ្ឋានអាកាសនៅកាតាទៅអាហ្វហ្គានីស្ថានស្របពេលដែលក្រុមតាលីបង់ចេះតែបន្តកាន់កាប់ទឹកដីនៅទូទាំងប្រទេស ក្រោយកងកម្លាំងអន្តរជាតិដឹកនាំដោយអាមេរិកចាប់ផ្តើមដកថយកាលពីដើមខែឧសភា។

មន្ទីរបញ្ចកោណប៉ាន់ស្មានថាបច្ចុប្បន្នក្រុមនេះបានគ្រប់គ្រងពាក់កណ្តាលនៃស្រុកចំនួន ៤១៩ របស់អាហ្វហ្គានីស្ថាន។

យន្តហោះ B-52 Stratofortress គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត ដែលត្រូវបានប្រើជាលើកដំបូងក្នុងអំឡុងពេលសង្គ្រាមត្រជាក់ និងដើរតួយ៉ាងសំខាន់ក្នុង ការផ្ដួលរំលំក្រុមតាលីបង់ពីអំណាចនៅចុងឆ្នាំ ២០០១។

អ្នកវិភាគផ្នែកសន្តិសុខ Mohammad Hassan បានប្រាប់សារព័ត៌មានអារ៉ាប់ថា៖ “ការលុបចោលជើងហោះហើរទៅកាន់ក្រុង Herat និងការចាប់ផ្តើមប្រើប្រាស់ B-52 មិនមែនជាសញ្ញាល្អនោះទេ”។

ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក និងបាញ់គ្រាប់របស់អាមេរិកចុងក្រោយនេះបង្ហាញថា កងកម្លាំងអាហ្វហ្កានីស្ថាននៅតែពឹងផ្អែកលើការគាំទ្ររបស់អាមេរិក បើទោះបីរដ្ឋាភិបាលធ្លាប់និយាយថា ខ្លួនអាចគ្រប់គ្រងប្រទេសមិនឱ្យក្រុមបះបោរងើបរួចក្ដី។

ប្រភព៖ Business Insider

ads banner