ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមអ្នកព្យាយាមការពារខ្លួនពីភាពរអាក់រអួល និងទំនាក់ទំនងដែលមិនចាំបាច់។ វាជាការល្អប្រសើរណាស់​ក្នុងការប្រកាន់ខ្ជាប់ ជាមួយការងារដែលកំពុងប្រតិបត្តិការប្រចាំថ្ងៃ ពីព្រោះអ្នកមិនមានពេលវេលាច្រើនដើម្បីចាប់យកការងារផ្សេងៗច្រើននោះទេ។​ ដោយឡែក បើទោះបីជាស្ថានភាពថ្ងៃនេះធ្វើឲ្យអាជីពរបស់អ្នកពិបាករកភាពចម្រើនលូតលាស់យ៉ាងណាក្តី ប៉ុន្តែលោកអ្នកយកឈ្នះរាល់ឧបសគ្គបាន។ ក្រៅពីនេះ​ សូមកុំចូលខ្លួនទៅពាក់ព័ន្ធនឹងជម្លោះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងការវិភាគអំពីស្ថានភាពបច្ចុប្បន្ន។ សូមលោកអ្នករៀបចំផែនការសកម្មភាពរបស់អ្នករយៈជាច្រើនសប្តាហ៍មុនការអនុវត្តគម្រោងផែនការដែលបានប៉ងប្រាថ្នា ប្រសិនបើអ្នកអាចធ្វើបាន នោះនឹងរំពឹងថាអាជីពរបស់អ្នកទទួលបានជោគជ័យណាស់។  ក្រៅពីនេះសូមចងចាំថា ការសម្រេចចិត្តលឿនអាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក។ លើសពីនេះទៀត សូមកុំបោះបង់ចោលទំនាក់ទំនងណាមួយឡើយ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាថ្ងៃល្អបំផុតសម្រាប់ដោះស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមព្យាយាមបដិសេធការប្រតិបតិ្តទាំងឡាយណាដែលមិនមានភាពច្បាស់លាស់ ពីព្រោះអ្នកអា​ចខាតបង់កំរិតហិរញ្ញវត្ថុ។ ក្នុងនោះសកម្មភាពដោយឯកឯង អាចបង្ករអន្តរាយដល់បុព្វហេតុការងារ ដូច្នេះសូមធ្វើការពិភាក្សាជាមួយមនុស្សរួមក្រុម ឬថ្នាក់លើ និងត្រូវផ្អែកទៅលើភាពពិត មិនមែនអារម្មណ៍នោះទេ។ ក្រៅពីនេះ សូមស្វែងយល់ពីចំណុចថ្មីៗនៃទេពកោសល្យរបស់អ្នក។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់អាជីព ភារកិច្ច និងការប៉ងប្រាថ្នាទាំងឡាយទំនងជាត្រូវបានសម្រេចទាំងអស់។ ដូច្នេះដើម្បីធានាភាពវិជ្ជមានទាំងនេះ​សូមលោកអ្នកប្រកបការងារដោយការទទួលខុសត្រូវ​ សូម្បីតែរឿងតូចតាចក៏ដោយ។ ថ្ងៃនេះលោកអ្នកមានគំនិតសម្បូរបែប និងមាននិន្នាការក្នុងការស្រាវជ្រាវពត៌មាននានា។ ក្រៅពីនេះ សូមយកចិត្តទុកដាក់ស្ថានភាពប្រែប្រួលនៅជុំវិញខ្លួន ហើយគួរចំណាយពេលខ្លះពិនិត្យឡើងវិញនូវគម្រោងផែនការអនុវត្តរបស់អ្នក។ ដោយឡែក ចំពោះទំនាក់ទំនងសូមប្រយ័ត្នមនុស្សដែលធ្លាប់មានភាពអាក់អន់នឹងគ្នា។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះកំរិតអាជីវកម្ម និងកិច្ចការងារទាំងឡាយទាមទារការខិតខំប្រឹងប្រែងខ្លាំងជាងសព្វដង។ បញ្ហាធំដុំជាច្រើននៅមិនទាន់អាចកំណត់បាននៅឡើយ។ បើទោះយ៉ាងនេះក្តី សូមកុំមានការភ័យខ្លាច ឬអស់សង្ឃឹមឡើយ។ ក្នុងនោះបញ្ហានៅក្នុងការិយាលល័យខ្លះនឹងមិនអាចគំរាមកំហែងសកម្មភាពវិជ្ជាជីវៈរបស់នោះទេ។ ក្រៅពីនេះការធ្វើទំនាក់ទំនងតូចធំមានសារសំខាន់ខ្លាំង ប៉ុន្តែលោកអ្នកត្រូវប្រកាន់ខ្ជាប់ភាពស្មោះត្រង់ និងការតស៊ូក្នុងការដោះស្រាយបញ្ហាចំពោះមុខដោយការយោគយល់ខ្ពស់ទើបល្អ។ ដោយឡែក សូមព្យយាមយ៉ាងណាការពារជម្លោះ និងរឿងអាស្រូវ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពនានាមានដំណើរការទៅជាប្រក្រតី។ លោកអ្នកមានលទ្ធភាពដោះស្រាយបញ្ហា ឬបង្ហាញចេញការងារដែលអ្នកបានគូសវាសទុកទាំងនោះ។ ប៉ុន្តែសូមចៀសវាងឲ្យបានជាដាច់ខាតការនូវការប្រតិបត្តិការងារផ្អែកលើអារម្មណ៍ និងការបញ្ចេញមតិរិះគន់ផ្សេងៗ។ វាមិនមែនជាពេលវេលាល្អ ក្នុងការលាតត្រដាង ឬញែកវែករវាងត្រូវ និងខុសនោះទេ។ ក្រៅពីនេះ ប្រហែលជាមិត្តរួមការងារររបស់អ្នកមិនសូវជាចង់ចែករំលែកការងារជាមួយអ្នកនោះទេ ប៉ុន្តែក៏មិនជាហេតុផលដើម្បីឲ្យអ្នកមានអារម្មណ៍សង្ស័យនោះដែរ។   

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ភារកិច្ចការងារនានារបស់អ្នកស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ លោកអ្នកមានសម្រេចចិត្តធ្វើការផ្លាស់ប្តូរ ឬកែប្រែស្ថានភាពខ្លះនៃការងារតាមការប្រាថ្នា ប៉ុន្តែចំពោះកិច្ចការងារចាំបាច់មួយចំនួនដែលទាមទារការចំណាយដើមទុនច្រើន ប្រហែលជាត្រូវផ្អាកសិន ឬគួរតែមានផែនការច្បាស់លាស់ណាស់ទើបធ្វើទៅបាន។ ក្នុងនោះលោកអ្នកត្រូវមានការអត់ធ្មត់ច្រើន គឺពេញមួយថ្ងៃតែម្តង។ ភាពស្មោះត្រង់ និងការអនុគ្រោះក៏មានភាពចាំបាច់ណាស់ដែរ។ ក្រៅពីនេះ សូមប្រយ័ត្នភាពអាក់អន់ចិត្តជាមួយមនុស្សជាទីស្រលាញ់។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។  ថ្ងៃនេះជាពេលវេលាល្អបំផុតក្នុងការចាកចេញពីស្ថានភាពបច្ចុប្បន្ន ហើយសម្របខ្លួនជាមួយស្ថានភាពខាងក្រៅ។ ឳកាសជាច្រើននឹងកើតឡើង ដូច្នេះគួរមានភាពរហ័សរហួន ចាប់យកការងារទាំងឡាយណាដែលទាក់ទងនឹងវិជ្ជាជីវរបស់ខ្លួន។ ក្រៅពីនេះ សូមកុំខ្ជះខ្ជាយពេលវេលា​ទៅនិយាយរឿងច្រើនគ្មានប្រយោជន៍។ សូមសម្របសម្រួលការងារដែលមានផលិតភាពតាំងពីពេលព្រឹក ប៉ុន្តែក៏គួរចែកចាយកម្លាំងឲ្យសមហេតុផលផងដែរ។ ក្រៅពីនេះ សូមកុំភ្លេចពិនិត្យមើលទេពកោសល្យរបស់ខ្លួន គឺលោកអ្នកអាចធ្វើបានរឿងរ៉ាវជាច្រើន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។​ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុនោះទេ ដូច្នេះលោកអ្នកជាអាជីវករ គួរតែគ្រប់គ្រងការចាយវាយ ឬការបណ្តាក់ទុនឲ្យស្ថិតក្នុងទ្រង់ទ្រាយតូច ទើបធានាថាអាចគ្រប់គ្រងការខាតបង់បានល្អ។ ជាក់ស្តែង សូមកុំប្រញាប់ប្រញាលទទួលយកការផ្តល់ជូនរបស់ដៃគូប្រកួតប្រជែង ពីព្រោះប្រហែលជាអ្នកអាចអនុវត្តការងារដោយឯកឯង ងាយស្រួលជាងការសហការ។ ដោយឡែក លោកអ្នកប្រកបការងាររដ្ឋឯកជន គួរខិតខំបង្ហាញសមត្ថភាពការងារ និងគួរតែមានជំហរដ៏រឹងមាំក្នុងការគំាទ្រគំនិតរបស់ខ្លួន។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាគអំពីស្ថានភាពការងារក្នុងពេលបច្ចុប្បន្ន។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ស្វែងយល់ និងគ្រប់គ្រងស្ថានការបានល្អ ដូច្នេះរាល់ការងារទាំងឡាយរបស់អ្នកមិនមានផលលំបាកទេ ហើយថែមទាំងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ ប៉ុន្តែសូមចងចាំថា ការអនុវត្តដែលគ្មានផែនការ អាចឲ្យអ្នកប្រឈមនឹងបញ្ហានៅកណ្តាលផ្លូវ ដូច្នេះគួរតែភ្ជាប់ជំហានជាមួយនឹងផែនការជានិច្ច។ បញ្ហាចំបងក្នុងថ្ងៃនេះ គឺការភ្លេចភ្លាំង ដូច្នេះត្រូវប្រយ័ត្នការខាតបង់ពីព្រោះតែរឿងតូចតាចនេះ។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។  ការងាររបស់លោកអ្នកមានមានភាពរអាក់រអួល និងប្រទះបញ្ហាប្រទាក់ក្រឡាច្រើន។ ក្នុងនោះមនុស្សនិន្ទាឈ្នានីសក៏មានច្រើន ដែលពិបាកឲ្យអ្នករក្សាចិត្តគំនិតឲ្យបានហ្នឹងហ្ន៎ខ្លាំងណាស់​ តែទោះបីយ៉ាងនេះ លោកអ្នកត្រូវតែព្យាយាមទប់ចិត្តឲ្យបាន។ បញ្ហាតូចតាច មិនសំខាន់មួយចំនួនគួរតែបោះចោលខ្លះ។ ក្រៅពីនេះ សូមកុំចូលរួមក្នុងការពិភាក្សារឿងរ៉ាវនានារបស់មិត្តភក្តីក្នុងក្រុមការងារ ពីព្រោះនោះជាប្រភពនៃជម្លោះ​ និងការមតិរិះគន់។ ដោយឡែក ប្រសិនបើអ្នកអាចគ្រប់គ្រងស្ថានភាពនេះរហូតរំលងថ្ងៃត្រង់ លោកអ្នកអាចនឹងទទួលបានអំណោយផលយ៉ាងភ្ជាក់ផ្អើលទៅវិញ។​

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារថ្ងៃនេះធានាផ្តល់ជូននូវភាពរីករាយជាច្រើន​ ពីព្រោះតែភាពជោគជ័យដែលលោកអ្នកនឹងទទួលបាន។ លោកអ្នកមានលទ្ធភាពអាចកែប្រែការងាររបស់អ្នកក៏កាន់តែប្រសើរ។ ក្នុងនោះ ប្រសិនបើអ្នកមានលទ្ធភាពបោះទុន នោះផលចំណេញនឹងកើតឡើងច្រើន ហើយស្ថិតក្នុងភាពយូរអង្វែងផងដែរ។ ដោយឡែក លោកអ្នកមិនគួរដាក់ខ្លួនក្នុងស្ថានភាពដដែលៗនោះទេ ចាកចេញទៅក្រៅ ហើយសំលឹងមើលឳកាសជាច្រើនដែលនឹងកើតឡើងក្នុងថ្ងៃនេះ។ បញ្ហាតែមួយដែលអ្នកត្រូវប្រយ័ត្ន គឺបញ្ហាសុខភាព ចូរសម្រាកឲ្យបានច្រើន បញ្ចៀសគំនិតរបស់ខ្លួនពីបញ្ហាអតីត។  

សំគាល់៖

ថ្ងៃនេះឆ្នាំទាំង៤ ថោះ មមែ រកា កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាង លុយកាក់ តំណែងការងារ និងការគាំទ្រនានាពីមជ្ឈដ្ឋានខាងក្រៅ នឹងជួយឲ្យជីវិតរបស់អ្នករីករាយណាស់ក្នុងថ្ងៃនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner