រថយន្ត Lexus RX330 បុករះម៉ូតូនិងកង់បីឥណ្ឌ បណ្ដាលឲ្យរងការខូចខាតដំណំ
ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត Lexus RX330 ក្នុងល្បឿនលឿន បានរេចង្កូតបុករះម៉ូតូ កង់បីឥណ្ឌា និងរៀនអ្នកតានៅមុខផ្ទះបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចបេីករត់ បង្ករការភ្ញាក់ផ្អេីលនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃអាទិត្យ ទី៨ ខែសីហា ឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវ២១៧ កែងផ្សារថ្នល់បត់ ក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពបានឲ្យដឹងថានៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តមួយគ្រឿង ម៉ាកLexus RX 330 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J.1731ធ្វេីដំណេីរតាមបណ្តោយផ្លូវ២១៧ក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជេីង ខណះ មកដល់ចំណុចកេីតហេតុខាងលេី បានរេចង្កូតទៅខាងស្ដាំដៃ ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៍លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GU.9698 ដែលកំពុងចតទិញឥវ៉ាន់រុញផ្ទប់ទៅប៉ះម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿងទៀតរួចខ្ទាតទៅប៉ះ រៀនអ្នកតា ដែលដាក់នៅមុខផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ ។ សំណាងល្អម្ចាស់កង់បីគ្រាន់តែរង របួសស្រាលតែប៉ុណ្ណោះ ។ ភ្លាមនោះរថយន្តមិនបានឈប់ទេ បានបន្ថែម ល្បឿនបេីករត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋដេញតាមទាន់និងឃាត់រថយន្តបាននៅក្នុងបុរីលឹមឈាងហោ ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកឃាត់រថយន្តភ្លាមៗក៏បានរាយការណ៍ទៅ សមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដង្កោ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ជីម ភារ៉ា