ប្រធានក្រុមការងារគណបក្ស ចុះពង្រឹងមូលដ្ឋានស្រុកសំពៅលូន ធ្វើការផ្សព្វផ្សាយខ្លឹមសាររួមស្តីពីលទ្ធផល នៃ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា
កិច្ចប្រជុំផ្សព្វផ្សាយនូវខ្លឹមសាររួមស្តីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៥ របស់គណបក្សប្រជាជនកម្ពុជា ដល់ថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះរួម៖ សាខាភូមិ គណបក្សមូលដ្ឋានឃុំ គណបក្សស្រុក ក្រុមប្រឹក្សាស្រុក សាខាតាមបណ្តាអង្គជុំវិញស្រុក គ្រឹះស្ថានសិក្សា និងយុវជនគណបក្សស្រុក សរុបប្រមាណជិត ៣០០នាក់ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមវត្តមានអធិបតីឯកឧត្តម អ៊ុយ សុធាវី ប្រធានក្រុមការងារគណបក្សចុះជួយនិងពង្រឹងមូលដ្ឋានស្រុកសំពៅលូន នៃខេត្តបាត់ដំបង រួមនិងថ្នាក់ដឹកនាំសំខាន់ៗ មកពីស្ថាប័នអង្គភាពជុំវិញខេត្ត និងជាសមាជិកនៃក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកឃុំជាច្រើនទៀតផងដែរ ។

ខ្លឹមសាររួមនៃឯកសារដែលត្រូវផ្សព្វផ្សាយជូនដល់សមាជិក សមាជិកានៃបក្សមូលដ្ឋានគ្រប់ថ្នាក់រួមមាន៖
១- អំណានទាំងស្រុងនូវខ្លឹមសារជំនួយស្មារតីសម្រាប់ការផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ ដោយលោក ផុន ផែន ដែលជាប្រធានគណៈកម្មាធិការគណបបក្សប្រជាជនកម្ពុជា ស្រុកសំពៅលូន ។
២-អំណាននូវចំណុចកែសម្រួលនៃជំនួយស្មារតីស្ដីពីតួនាទី ភារកិច្ចនិងរបៀបរបបការងាររបស់ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ។ ដោយលោក ត្រៃ រត្ន ជាសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកសំពៅលូន។
៣-អំណានសេចក្តីជូនដំណឹងស្តីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ ដោយឯកឧត្តម អ៊ុយ សុធាវី ប្រធានក្រុមការគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសំពៅលូន។

ឯកឧត្តម អ៊ុយ សុធាវី ប្រធានក្រុមការងារគណបក្សចុះជួយ និងពង្រឹងមូលដ្ឋានស្រុកសំពៅលូននៃខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះថាឆ្នាំ២០២០នេះ គឺជាពេលវេលាដ៏សមស្រប ដែលតម្រូវឲ្យក្រុមការងារគណបក្សនៅគ្រប់ថ្នាក់ ក៏ដូចជាក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋាននានា ត្រូវរួមគ្នាយកចិត្តទុកដាក់ក្នុងការចុះជួយពង្រឹងមូលដ្ឋានលើកិច្ចការសំខាន់ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានដាក់ចុះ។

ជាពិសេស គោលការណ៍ណែនាំរួម និងផែនការនានារបស់ថ្នាក់ដឹកនាំប្រធានក្រុមការងារគណៈបក្សចុះជួយខេត្ត និងគណៈបក្សខេត្តបាត់ដំបង ក្នុងការប្តេជ្ញាចិត្តខាងនយោបាយ ក្នុងឈានឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ នៅឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិជាសកលក្នុងការជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ និងដើម្បីដណ្តើមនូវប្រៀបឈ្នះ ដែលនឹងប្រព្រឹត្តទៅតាមគោលការណ៍ កំណត់ដោយច្បាប់បោះឆ្នោតឆាប់ៗខាងមុខនេះ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )






