រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាលើកឡើងថាផ្លូវចិត្តមានតួនាទីយ៉ាងសខាន់ក្នុងការអភិវឌ្ឍធានមនុស្សនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូអ្នក គ្រូ ប្រមាណជាង៨០០នាក់ បានរៀបចំធ្វើបាឋកថា ស្តីពីការរក្សាសុខភាពផ្លូវចិត្តាមលំនាំព្រះពុទ្ធសាសនាដោយបាននិមន្ត ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិកគ្រោធវ័ន ហៅវត្តគល់ទទឹង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា និងលោកជំទាវ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ។

ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន បានមានប្រសាសន៍ថាក្រសួងអប់រំយុវជន និងកីឡានមានកិត្តិយសបានទទូលយ៉ាងកក់ក្តៅបំផុតចំពោះ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ដែលបាននិមន្តធ្វើបាឋកថា ការគ្រប់គ្រងចិត្តតាមលំនាំព្រះពុទ្ធសាសនា ជូនដល់បុគ្គលិកអប់រំទាំងនៅថ្នាក់កណ្តាល ថ្នាក់ក្រោមជាតិ និងលោកគ្រូអ្នកគ្រូ ។ ក្នុងនាមក្រសួងអប់រំយុវជន និងកីឡាបានសម្តែងកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះព្រះភិក្ខុ គូ សុភាពចែករំលែកបទពិសោធន៍ជាមួយបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសនូវគំនិតសំខាន់ៗល្អៗដើម្បីចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សទាំងផ្លូវចិត្តទាំងផ្លូវកាយ ។ ឯកឧត្តមបានបន្តថាផ្លូវចិត្តមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ហើយបើយើងមានបញ្ហាផ្លូវចិត្តក៏ប៉ះពាល់ដល់ផ្លូវកាយ ហើយក៏ប៉ះពាល់ដល់អារម្មណ៍ និងប៉ះពាល់ដល់ការអភិឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាលើកឡើងទៀតថាថ្ងៃនេះមន្រ្តី បុគ្គលិកក្រសួងអប់រំទាំងអស់ និងត្រង់ត្រាប់ ស្តាប់នូវដំបូន្មានដ៏ល្អៗពីវិស័យព្រះពុទ្ធសាសនា ដើម្បីរៀនសូត្រ សំដៅលើកកម្ពស់គុណធម៌ និងសីលធម៌សង្គមក៏ដូចជាកាអភិវឌ្ឍចិត្តមួយប្រកបដោយ សុខដុមនីយកម្ម។

សូមបញ្ជាក់ថាបាឋកថាស្តីពីរក្សាសុខភាពផ្លូវចិត្តតាមលំនាំព្រះពុទ្ធសាសនា មានគោលបំណងដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់នាំក្រសួងអប់រំយុវជន និងកីឡាចំពោះមន្រ្តីគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមអនុវត្តន៍ការងាររបស់ខ្លួនប្រកបដោយការទទូលខុសត្រូវខ្ពស់ ហើយកម្មវិធីក៏ជាអាហារផ្លូវចិត្តជូនបុគ្គលិកអប់រំទាំងអស់ដើម្បីយកទៅប្រតិបត្តិក្នុងជីវភាពប្រចាំថ្ងៃផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner