ចេញពីជួបជុំមិត្តភ័ក្កិបើករថយន្តជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ និងបណ្តាលឲ្យរថយន្តខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនឹងមិត្តភ័ក្កិ៣-៤នាក់ ទៀតទើបនឹងចេញពីជួមជុំមិត្តភ័ក្កិមួយកន្លែងបានបើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកងខ្ទាតមកកណ្ដាលផ្លូវចំណែករថយន្តខ្ទេចមួយចំហៀងខាងស្ដាំខាងមុខទៅលែងរួច តែមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២០ ស្ថិតនៅតាមដងផ្លូវ ២៨៩ កែងនឹងផ្លូវ ៥២៨ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់រួមដំណើរនឹងមិត្តភ័ក្កិ៣-៤នាក់ទៀតបើករថយន្តតីយ៉ូតាព្រូសមួយគ្រឿងពណ៌កណ្ដុរប្រមេះស្លាកលេខភ្នំពេញ2A-6139ទើបនឹងចេញពីកម្មវិធីមិត្តភក្កិមួយកន្លែងដោយធ្វើដំណើរតាមដងផ្លូវ ២៨៩ ទិសដៅពីយើងទៅត្បូងលុះដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាឲ្យបាក់អស់មួយកង់ខ្ទាតមកកណ្ដាលផ្លូវឯរថយន្តមិនទាន់អស់ល្បឿន បានជ្រុលទៅមុខប្រមាណជិត២០ខ្ទេចមួយចំហៀងខាងមុខខាងស្ដាំទៅលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកក្នុងការរាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner