សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នឹងរៀបចំពិធី « បរិច្ចាកឈាមនៃក្តីស្រឡាញ់»នាថ្ងៃទី១៨ ខែកុម្ភៈ ខាងមុខ

សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នឹងរៀបចំពិធី « បរិច្ចាកឈាមនៃក្តីស្រឡាញ់»នាថ្ងៃទី១៨ ខែកុម្ភៈ ២០២០ ខាងមុខ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ ពិធីបរិច្ចាកឈាម នៃក្តីស្រឡាញ់ នឹងប្រព្រឹត្តិទៅ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចាប់ពីម៉ោង ៨:០០ នាទីព្រឹករទៅ។ គោលបំណង នៃពិធីនេះ គឺបំផុសចលនាយុវជនឱ្យចូលរួមលើកកម្ពស់វប្បធម៌ចែករំលែក និងរួមគ្នាជាធ្លុងមួយក្នុងចលនាស្ម័គ្រចិត្ត ដើម្បីបុព្វហេតុកិច្ចមនុស្សមនុស្សធម៌ និងជួយសង្គ្រោះគ្នាទៅវិញទៅមកក្នុងស្មារតីមហាគ្រួសារខ្មែរ។ តាមរយៈសារជូនដំណឹងនេះ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក៏សង្ឃឹមផងដែរថា សារធារណៈជន និងបងប្អូនយុវជនទាំងអស់ អាចមកចូលរួមបរិច្ចាកឈាមឱ្យបានច្រើនកុះករ​ដើម្បីសេចក្តីស្រឡាញ់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner