ខេត្តសៀមរាប ឆ្លងថ្មី៦៩នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៦៩នាក់, ជាសះស្បើយ២៦០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ៣០នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត អ្នក ឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប២៩នាក់, ស្រុកអង្គរជុំ៦នាក់, ស្រុកជីក្រែង៦នាក់, ស្រុកសូទ្រ និគម៩នាក់, ស្រុកពួក១១នាក់, ស្រុកក្រឡាញ់៤នាក់, ស្រុកប្រាសាទបាគងម្នាក់,  ស្រុកស្រីស្នំម្នាក់, មកពីខេត្ត រតនគិរីម្នាក់និងឆ្លងលើពលករមកពីប្រទេសថៃម្នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៣៧ឆ្នាំ នៃស្រុកសូទ្រនិគម ។

ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤៧០នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់ ២២៥នាក់និងអ្នកស្លាប់បានកើនដល់៦៣នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner