ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេច ការងារ ទាំងឡាយ ដែលមានក្នុងដៃ ឬការងារដែលលោកអ្នកកំពុងរងចាំលទ្ធផលជាយូរណាស់មកហើយ។ លោកអ្នកអាចចាប់យកការងារថ្មី ឬការបណ្តាក់ទុនធំ ឬផ្លាស់ប្តូរទីកន្លែងការងារ តាមការប៉ងប្រាថ្នា ប៉ុន្តែការរក្សាស្ថានភាពការងារចាស់គួរតែមានភាពល្អប្រសើរជាង។ ថ្ងៃនេះប្រសិនបើអ្នកមានបំណងធ្វើដំណើរឆ្ងាយសូមចងចាំថា ការនិយាយ ស្តីជះឥទ្ធិពលដល់សុខសុវត្ថិភាពរបស់អ្នក។ ក្រៅពីនេះ សូមមានភាពរហ័រហួន បំពេញការងារក្រោមការទទួលខុសត្រូវឲ្យបានចប់រួចរាល់ កុំទុករហូតដល់ថ្ងៃស្អែក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះសន្យាថា លោកអ្នកនឹងទទួល បានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ទន្ទឹមនឹងនោះដែរ សូមរក្សាល្បឿនក្នុងការអនុវត្តការងារជានិច្ច។ ក្នុងពេលនេះជំនួយហាក់មិនសូវសមប្រកបនោះទេ អ្នកមានមនុស្ស ជួយយកអាសារ ប៉ុន្តែអ្នកចាំឈ្នានីសក៏មិនតិចប៉ុន្មានដែរ ដូច្នេះសូមមានភាពឈ្លាសវៃកំណត់ដឹងស្ថានភាពនេះ។ ក្នុងពេលនេះដែរសូមលោក អ្នកកុំចូលទៅពាក់ព័ន្ធនឹងរឿង លុយកាក់ ពិសេសករណីខ្ចីបុល បើមិនដូច្នេះលោកអ្នកអាចប្រទះនឹងការខាតបង់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនក៏អាចធ្វើទៅបានដោយគ្មានហេតុផលជំទាស់ឡើយ។ ក្នុងនោះប្រសិនបើលោកអ្នកមានបំណងពិគ្រោះយោបល់ ឬធ្វើការចរចាតូចធំនានាប្រាកដថានឹងបានជោគជ័យ។ ក្នុងនោះដែរ មិនត្រូវមើលងាយស្ថានការណ៍ណាមួយនោះទេ។ កំហុសចម្បងបំផុតក្នុងថ្ងៃនេះគឺការសង្ស័យ ដូច្នេះសូមយកចិត្តទុកដាក់លើចំណុចនេះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចសម្រេចចិត្តអនុវត្តការងារដែលបានគ្រោងទុក ឬចាប់យកការងារថ្មីបានដោយគ្មានអ្វីជំទាស់ទេ។ ស្ថានភាពខាងក្រៅក្នុងពេលនេះហាក់មានឥទ្ធិពលខ្លាំងចំពោះការងាររបស់អ្នក ដូច្នេះសូមពិនិត្យឲ្យបានល្អិតល្អន់។ សូមព្យាយាមសម្របទៅតាមស្ថានភាពក្នុងកំរិតអតិបរមា ហើយក៏មិនគួរបារម្ភពេកដែរ ស្ថានភាពនេះនឹងអាចកែប្រែទៅជាល្អប្រសើរបានក្នុងពេលឆាប់ៗ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីរបស់អ្នកដំណើរការទៅជាប្រក្រតី ក៏ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើសកម្មភាពទេ ដូច្នេះសូមពន្យារពេលចំពោះរឿងសំខាន់ៗរហូតដល់ថ្ងៃក្រោយ។ គួរធ្វើការងារសាម័ញ្ញដែលមិនត្រូវការវិធីសាស្រ្តទទួលខុសត្រូវខ្ពស់។ ក្នុងនោះការចំពោះការប្រជុំវែកញែកគួរតែស្តាប់ច្រើនជាងនិយាយ។ លោកអ្នកត្រូវតែប្រាកដថា អ្វីៗច្បាស់លាស់ពិតប្រាកដមុនពេលចេញសកម្មភាព។ ការថ្លោះធ្លោយក្នុងថ្ងៃនេះមិនប៉ះពាល់ការងារធ្ងន់ធ្ងរនោះទេ ប៉ុន្តែក៏អាចធ្វើឲ្យលោកអ្នកពិបាកដោះស្រាយណាស់ដែរ។ សូមរស់រាយរាក់ទាក់ និងព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាហិរញ្ញវត្ថុខ្លះអាចកើតឡើង ដូច្នេះត្រូវប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើប្រតិបត្តិការណ៍ទាក់ទងនឹងប្រាក់កាស ជាពិសេសមិនត្រូវចូលរួមក្នុងសកម្មភាពវិនិយោគទេ។ សូម្បីតែការខ្ចីបុល ក៏នឹងពិបាកទទួលបានសំណងវិញណាស់។ លោកអ្នកគួរចំណាយពេលក្នុងថ្ងៃនេះអនុវត្តការងារដែលកំពុងមានក្នុងដៃសិន។ ចំពោះការសុំជំនួយអ្នកដទៃគឺអាចធ្វើទៅបានជាប្រក្រតី។ ក្រៅពីនេះ សូមពិនិត្យសង្កេតទឹកចិត្តមនុស្សផ្ទុយភេទ សម្បុរសណ្តែកបាយដែលនៅប្រកៀកនឹងអ្នក ប៉ុន្តែមិនមានន័យថាលោកអ្នកត្រូវសង្ស័យគ្រប់រឿងនោះទេ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យជាទីមោទនក្រៃលែងក្នុងថ្ងៃនេះ។ ចំពោះការងារទាំងឡាយដែលធ្លាប់ជាឧបស័គ្គនឹងក្លាយទៅជារឿងងាយស្រួលទៅវិញ។ លោកអ្នកទទួលបានអំណោយផលក្នុងការវិភាគ វែកញែក និងចរចា ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះដាក់ចេញការងារដែលអ្នកប៉ងប្រាថ្នា អ្វីៗអាចទៅរួចបាន។ ដោយឡែក ចំពោះអាជីវករសូមកុំបោះបង់ការតាំងបង្ហាញ ឬការផ្សព្វផ្សាយពាណិជ្ជកម្ម ពីព្រោះលោកអ្នកកំពុងត្រូវការការទទួលស្គាល់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការទៅដោយប្រក្រតី ប៉ុន្តែលទ្ធផលធំដុំនៅមិនទាន់អាចទទួលបាននោះទេ។ ទោះបីយ៉ាងនេះក្តីលោកអ្នកនឹងទទួលបានភាពវិជ្ជមានក្នុងការផ្លាស់ប្តូរក្នុងវិស័យវិជ្ជាជីវៈ។ ចំពោះការពិភាក្សាចរចា គឺអាចធ្វើទៅបានដោយជោកជ័យណាស់។ ម្យ៉ាងទៀត បើទោះបីជាការងារខ្លះ នៅមិនទាន់ទទួលបានតាមបំណងប្រាថ្នានៅពេលនេះ នៅអនាគតដ៏ខ្លី អ្នកនឹងមានឳកាសដើម្បីអនុវត្តគំនិតទាំងអស់របស់អ្នក។ ក្រៅពីនេះសូមប្រយ័ត្នរបួសស្នាម។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងក្លាយទៅជាម្ចាស់នៃភាពជោគជ័យទាំងឡាយ។ ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះកិច្ចការដែលកំពុងអនុវត្ត គឺលោកអ្នកអាចផ្លាស់ប្តូរបាន។ ចំពោះការងារណាដែលអ្នកបានគ្រោងទុកហើយ ចូរធ្វើវាចុះ ពីព្រោះបញ្ហានឹងមិនកើតឡើងទេ ហើយប្រសិនបើអ្នកជួបស្ថានភាពពិបាកខ្លះ ក៏គង់មានមនុស្សនៅជុំវិញខ្លួនចាំជួយយកអាសារដែរ។ ចំពោះការអនុវត្តការងារជាមួយមិត្តភក្តិ ក៏ដូចជាថ្នាកក់លើទាមទារភាពស្មោះត្រង់ជាធំ។ សូមលោកអ្នកសំលឹងមើលលទ្ធភាពយូរអង្វែងទើបល្អ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរទៅដោយរលូន ព្រមទាំងទទួលបានការគាំទ្រច្រើន។ អ្នកអាចសម្រេចចិត្តដោះដូរការងារ ឬការទទួលខុសត្រូវបាន ប៉ុន្តែប្រយ័ត្នប្រយែងក្នុងការរៀបចំឯកសារ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃកំហុសឆ្គងផ្នែកឯកសារផ្លូវការ។ អ្វីៗគួរតែត្រូវរៀបចំ និងពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុត។ ចំណែកក្នុងរង្វង់មិត្តរួមការងារ និងថ្នាក់លើ ត្រូវចៀសវាងគំនិតយោបល់រិះគន់ហើយបើទោះគំនិតយោបល់ខ្លះជារឿងត្រឹមត្រូវក្តី ក៏មិនគួរសំដែងចេញទាំងអស់នោះដែរ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកកំពុងមានដំណើរយ៉ាងល្អ។ សូមព្យាយាមកំណត់ការប្រាស័្រយទាក់ទងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ ធ្វើយ៉ាងណាកុំឲ្យមានជម្លោះ ឬមតិរិះគន់ឡើយ។ ការប្រថុយប្រថានរបស់អ្នកមិនគួរបើកទូលាយសោះឡើយ ពីព្រោះការបាត់បង់ទំនុកចិត្តជាកត្តាសំខាន់ជះឥទ្ធិពលដល់ភារកិច្ចការងាររបស់អ្នក។ បើអាចសូមកុំចូលរួមក្នុងការប្រជុំ និងការចរចា ពីព្រោះភាគច្រើនអ្នកមិនអាចឈានដល់ការយល់ស្របចំពោះអ្វីឡើយ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងកែប្រែស្ថានភាព។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់លោកអ្នកមានដំណើរការទៅដោយរលូន និងជោគជ័យខ្លាំងណាស់។ ថ្ងៃនេះសូមលោកអ្នកធ្វើសកម្មភាពដោយអង់អាច និងម៉ឹងម៉ាត់។ រាល់បំណងប្រាថ្នា ការងារលំបាក ឬបញ្ហាដែលជាប់គាំងតាំងពីមុនក៏នឹងអាចដោះស្រាយបាននៅពេលនេះ។ អ្វីដែលសំខាន់សូមលោកអ្នកកុំមានភាពភ័យខ្លាច ហើយត្រូវប្រឈមនឹងមជ្ឈដ្ឋានខាងក្រៅ។ ថ្ងៃមតិរិះគន់ចំពោះអ្នកអាចកើតឡើងច្រើន ដូច្នេះយកល្អគួរស្តាប់ហើយបោះវាចោល ពីព្រោះរឿងទាំងនោះគ្មានប្រយោជន៍សោះឡើយ។ ក្រៅពីនេះសូម ពង្រឹងសមត្ថភាពការទូត។
ចំណាំ៖
ឆ្នាំទាំង៥ ជូត ខាល មមី វក កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានសំណាងល្អ ភាពរីករាយ និងកិច្ចការងារដែលចម្រើនលូតលាស់ក្នុងពេលយូរអង្វែង។