រដ្ឋបាលរាជធានីបន្តបំរាមគោចរ៧ថ្ងៃនិងវិធានការរដ្ឋបាល១៤ថ្ងៃ



ភ្នំពេញ៖ រដ្ឋបាលរាជធានី បានដាក់ចេញនូវសេចក្តីសម្រេចវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃនិងបម្រាមគោចរ រយៈ៧ថ្ងៃបន្តទៀតបើទោះបីជា​ការឆ្លងប្រចាំថ្ងៃទូទាំងប្រទេសបានធ្លាក់មកនៅក្នុងខ្ទង់ជាង៤០០ករណីក៏ដោយ។ រាជធានីភ្នំពេញទន្ទឹមនឹងតួលេខធ្លាក់ចុះប៉ុន្តែ​សេចក្តីរាយការណ៍បានបង្ហាញ​ការរកឃើញការឆ្លងវីរុសបំប្លែងថ្មី Delta ជាបន្តបន្ទាប់ផងដែរ។ យោងតាមសេចក្តីសម្រេចថ្ងៃទី១១សីហា, រាជធានីនឹងបិទបណ្តោះអាសន្ននូវ សកម្មភាពការងារ, បិទការប្រកបមុខរបរឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលកូ វីដ១៩, បិទការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន, ចំណែកបំរាមគោចរនឹងមានរវាងពី ម៉ោង១០យប់ដល់ ម៉ោង៣ភ្លឺ។ សេចក្តីសម្រេចបានកំណត់ការអនុវត្តវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃចាប់ពីកណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី១៣សីហាដល់ថ្ងៃទី២៦សីហា, ចំណែកការអនុវត្តបំរាមគោចរ នឹងបន្តរយៈពេល៧ថ្ងៃ ចាប់ពីពាក់ កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី១៣សីហាដល់ថ្ងៃទី១៩សីហា។ សេចក្តីសម្រេចដដែលនៅបានសរសេរ លំអិតពាក់ព័ន្ធនឹងការបង្រៀនតាមប្រព័ន្ធ Online, ការធ្វើអាជីវកម្មក្លឹបកម្សាន្តនានា និងកន្លែងជាច្រើនទៀត នៃ ទីសប្បាយដ្ឋាន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner