រដ្ឋបាលខេត្តស្វាយរៀងចូលសោកស្តាយចំពោះមនុស្ស២នាក់ដែលស្លាប់ដោយកូវីដ-១៩
អត្ថបទដោយ៖
ហេង វណ្ណា
ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង សោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកក្រុមគ្រួសារនៃសព ដោយសារជំងឺកូវីដ-១៩ ចំនួន ០២នាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។
សូមបងប្អូន ប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចជាប្រជាជនទាំងអស់គ្នានៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមបង្កើនការប្រុងប្រយ័ត្ន និង តាមដានសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ។ សូមចូលរួមទាំងអស់គ្នា អោយបានខ្ជាប់ខ្ជួននៅវិធានការណ៍ ៣ការពារ ៣កុំ និង ២អនុវត្តន៍ អោយបានត្រឹមត្រូវ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា។
«ការចូលរួមរបស់បងប្អូន ជាចំណែកមួយដែលធ្វើអោយប្រទេសយើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ»៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។