អាជ្ញាធរខេត្តកំពង់ចាមត្រៀមទីតាំង ១០ កន្លែង សម្រាប់ ពលករ មកពី ក្រៅប្រទេស
កំពង់ចាម៖ រដ្ឋបាលខេត្ត កំពង់ចាម បាន ត្រៀម ទីតាំង ចំនួន ១០ កន្លែង សម្រាប់ ពលករ – ពល ការិនី ធ្វើ ច ត្តា ឡី ស័ក នៅពេល បើក ព្រំដែន កម្ពុជា – ថៃ ឡើងវិញ កំពង់ចាមៈរដ្ឋបាលខេត្តកំពង់ចាមបានត្រៀមទីតាំងចំនួន១០កន្លែងសម្រាប់ពលករ–ពលការិនីធ្វើចត្តាឡីស័កនៅពេលបើកព្រំដែនកម្ពុជា-ថៃឡើងវិញនៅបេលខាងមុខ។នៅក្នុងកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី១០សីហានេះឯកឧត្តមអ៊ុនចាន់ដាជាអភិបាលខេត្តកំពង់ចាមបានឲ្យដឹងថាការចាត់វិធានការដាក់ឱ្យអ្នកធ្វើចត្តាឡីស័កដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនហើយគឺដើម្បីជៀសវាងការរស់នៅសម្រាកព្យាបាលនៅលាយឡំជាមួយអ្នកពាក់ព័ន្ធនឹងមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី«ដែលតា»(DELTA)។
ឯកឧត្តមអភិបាលខេត្តបានបន្តថាយើងបានត្រៀមឃ្លាំងរបស់មន្ទីរពាណិជ្ជកម្មចំនួនបីកន្លែងគឺដើម្បីយកទីនោះជំនួសសាលារៀនដែលយើងយកធ្វើចត្តាឡីស័កនិងព្យាបាលកម្រិតស្រាលកន្លងមកហើយប្រគល់សាលារៀនទាំងអស់នោះឱ្យខាងមន្ទីរអប់រំយុវជននិងកីឡាផ្តល់ឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ។ដូចនេះសាលារៀនចំនួន១០កន្លែងកន្លងមកដែលយកធ្វើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩យើងប្រគល់សាលារៀនឱ្យសិស្សវិញដើម្បីត្រៀមលក្ខណៈបើកសាលារៀនឡើងវិញក្នុងឆ្នាំសិក្សាថ្មីខាងមុខនេះបន្ទាប់ពីយុវសិស្សបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩រួចរាល់៕




