កម្ពុជានឹងទទួលបានថវិកា២៤០លានដុល្លារ ពីមូលនិធិពិសេស SDRs (Video Inside)

អង្គការ OXFARM បានថ្លែងថា កម្ពុជាគ្រោងនឹងទទួលបានថវិកាចំនួន២៤០លានដុល្លារពីអង្គការ IMF ដើម្បី ដោះស្រាយបញ្ហាកូវីដ១៩ និងការ ស្ដារសេដ្ឋកិច្ចឡើងវិញ ។

សេចក្តីប្រកាសព័ត៌មានមួយរបស់អង្គការ OXFAM ថវិកាដែលកម្ពុជាទទួលបាននេះ គឺជាផ្នែកមួយក្នុងរង្វង់ថវិកាសរុបចំនួន៦៥០ពាន់លានដុល្លារ ដែលអង្គការ IMF បានអនុម័តការវិភាជ ថវិកា ទូទៅមួយចេញពីគណនីមូលនិធិពិសេស SDRs ជាប្រវត្តិសាស្ត្រ ដើម្បីជំរុញលទ្ធ ភាពទូទាត់ ការចំណាយរបស់ សកលលោក។

នាយិកាប្រចាំប្រទេសនៃអង្គការអុកស្វាមលោកស្រី លីម សូលីន បានបញ្ជាក់ក្នុងសេចក្តី ប្រកាស ព័ត៌មានថា «ថវិកាពីមូលនិធី SDRs ថ្មីនេះ នឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ដើម្បីដោះ ស្រាយផលប៉ះពាល់នៃជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ»។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner