ចិនផ្តល់ថ្នាំបុរាណ និងម៉ាស៊ីនអុកស៊ីហ្សែន ដល់ភាគីកម្ពុជា (Video Inside)

ថ្នាំបុរាណចិន៩ម៉ឺន៥ពាន់ប្រអប់និងម៉ាស៊ីនផលិតអុកស៊ីហ្សែន ចំនួន១៣គ្រឿងត្រូវបានស្ថានទូតចិន និងទីក្រុង-ខេត្តសម្ព័ន្ធមេត្រីចំនួន៨ បានផ្តល់ជូនដល់ដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩។ 

ពិធីប្រគល់ និងទទួល បានធ្វើឡើង នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមាន អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន នៅសាលារាជ ធានីភ្នំពេញ។អំណោយជាថ្នាំពេទ្យ និងឧបករណ៍សំខាន់ដែលភាគីចិនបានផ្តល់នាពេលនេះ បានទន្ទឹមនឹងការ រកឃើញថ្មីជាបន្តបន្ទាប់នូវវីរុសបំប្លែងថ្មី Delta ដែលជាវីរុសឆ្លងលឿននិងកាចសាហាវ។

អំណោយថ្នាំពេទ្យបុរាណចិន និងឧបករណ៍សុខាភិបាលដែលបានផ្តល់ដោយភាគីចិនថ្ងៃនេះ រួមមានពី ទីក្រុង ក្វាងចូវ ថ្នាំបុរាណចិន១ម៉ឺនប្រអប់, ពីទីក្រុងប៉េកាំង ថ្នាំបុរាណចិន ១ម៉ឺនប្រអប់, ពីខេត្តហ៊្វជៀន ថ្នាំបុរាណចិន ៣ម៉ឺនប្រអប់,ពីទីក្រុងគុនមិញ ថ្នាំបុរាណចិន ៥ពាន់៤០០ប្រអប់ និងម៉ាស៊ីនផលិតអុកស៊ីហ្សែន ១០គ្រឿង , ពីទី ក្រុងសៀងហៃ ថ្នាំបុរាណចិន ២ពាន់៤០០ប្រអប់ ,ពីទីក្រុងហឺហ្វេ ថ្នាំបុរាណចិន ២ម៉ឺនប្រអប់, ពីទីក្រុងវូហាន ថ្នាំ បុរាណចិន ៩ពាន់២០០ប្រអប់, ពីទីក្រុងណាននីង ថ្នាំបុរាណចិន ៨ពាន់ប្រអប់ និងម៉ាស៊ីនផលិតអុកស៊ីហ្សែន ចំនួន ៣គ្រឿង។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាជនចិន និងថ្នាក់ដឹកនាំចិន ដែលតែងតែជួយប្រទេសកម្ពុជាកន្លងមក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner