បណ្ឌិត្យសភានគរបាល និងមហាវិទ្យាល័យនគរបាលទីក្រុងឡុងដ៏ចុះអនុស្សរណៈនៃការយោគយល់គ្នាលើ ការអប់រំបណ្តុះបណ្តាលមន្រ្តីនគរបាលស្រាវជ្រាវ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដោយទទូលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅបណ្ឌិត្យសភានគរបាលកម្ពុជានាព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០១២០ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង
បណ្ឌិត្យសភានគរបាលកម្ពុជា និងមហាវិទ្យាល័យនគរបាលក្រុឡុដ៍ នៃចក្រភពអង់គ្លេស ដោយឯកឧត្តម នាយ ឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លីប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលោក រ៉ត ជែរមែន
នាយកមហាវិទ្យាល័យនគរបាលទីក្រុងឡុងដ៍ ។

ថ្លែងនៅក្នុងពិធីនេះឯកឧត្តម នាយឧត្តម សេនីយ៍ប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជាបានលើកឡើងថា
ដើម្បីលើកកម្ពស់កិត្យានុភាព និងឧត្តមភាពរបស់ខ្លួន បណ្ឌិត្យបានពង្រីទំនាក់ទំនងអន្តរជាតិរបស់ខ្លួនបន្ថែមទៀត ជាមួយមហាវិទ្យាល័យនគរបាលទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលមន្រ្តីនគរបាល និងការងារស្រាវជ្រាវ រួមមាន៖

១/ ការលើកកម្ពស់ចំណេះដឹង និសមត្ថភាពវិជ្ជាជីវៈនគរបាល តាមរយៈធ្វើទំនើបភាវូបនីយកម្មនៃវិធីសាស្រ្តប្រតិបត្តិការបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆ្លងដែនបទល្មើសដែលមានអង្គការចាត់តាំង និងបទល្មើសតាមប្រព័ន្ធបច្ចេកបវិទ្យា។
 ២/ ការបង្កនផែនការសកម្មភាពរួមគ្នាជាក់លាក់មួយចំនួនសម្រាប់អនុវត្តន៍ជាប្រចាំឆ្នាំ។
៣/ ការចែករំលែកឯកសារស្រាវជ្រាវ និងឯកសារសិក្សាផ្សេងៗ តាមរយៈមជ្ឈមណ្ឌលព័ត៌មានអនឡាញ។
 ៤/ ការរៀបចំអោយមានសន្និសីទអន្តរជាតិ ស្តីពីការងារនគរបាល និងការបណ្តុះបណ្តាលកងកម្លាំងនគរបាល។
 ៥/ ការបង្កើតគម្រោងស្រាវជ្រាវវិទ្យាសាស្រ្តនគរបាលនៃប្រទេសទាំពីរ។
 ៦/ ការបង្កើតអោយមានពានរង្វានអន្តរជាតិផ្នែកសិក្សាធិការ។
៧/ ការអភិវឌ្ឍសមត្ថភាពមន្រ្តី បុគ្គលិក និងគ្រូបណ្តុះបណ្តាលតាមរយៈកម្មវិធីផ្លាស់ប្តូរដំណើរទស្សនៈកិច្ចរបស់គណៈប្រតភូនៃភាគីទាំពីរ។
៨/ ការធ្វើអន្តរជាតិនីយកម្មនៃកម្មវិធីអប់រំ និងកម្មវិធីបណ្តុះបណ្តាលកងកម្លាំងនគរបាលអោយស្របទៅតាមស្តង់ដានៃក្របខណ្ឌតំបន់ និងថ្នាក់អន្តរជាតិ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner