ឯកឧត្តម អភិបាលខេត្តកំពង់ចាម អញ្ជើញបើកកិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្ត ប្រចាំខែ មករា ស្តីពីការរឹតបន្តឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឆ្នាំ ២០២០

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២០ នាសាលាប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត កងកម្លាំងទាំងបី របស់ខេត្ត លោក/លោកស្រី អភិបាល អភិបាលរងក្រុង/ស្រុក លោក លោកស្រីប្រធាន/អនុប្រធានមន្ទីរ ពាក់ព័ន្ធ កងកម្លាំងទាំងបី ក្រុង/ស្រុក និងមន្ត្រីពាក់ព័ន្ធ សរុប ១១៥ នាក់។

ក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវយន្តការ ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ ២០២០ និងការអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដូចខាងក្រោម៖ ១, ពង្រឹងតួនាទីដឹកនាំ រឹតបន្តឹងច្បាប់, ២, ពិនិត្យ និងកែលម្អសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ (មិនយកតាមទម្លាប់ជាដាច់ខាត ត្រូវធ្វើតាមច្បាប់), ៣, ចាត់តាំងគ្រប់រូបភាពដល់ស្ថាប័នមន្ត្រីរាជការយកចិត្តទុកដាក់ក្នុងកម្មវិធីសិក្សាតាមគ្រឹះស្ថាន, ៤, ពង្រឹងសមត្ថភាពមន្ត្រីចរាចរណ៍ផ្លូវគោក, ៥, ពិនិត្យវាយតម្លៃពេលវេលាគោលដៅ បញ្ហាប្រឈម នៃតំបន់គ្រោះថ្នាក់, ៦, បង្រៀននីតិវិធីចងក្រងសំណុំរឿងវិធីសាស្រ្តប្រតិបត្តិការដល់ក្រុង/ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល, ៧, មន្ត្រីមានសមត្ថកិច្ច និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបន្តផ្សព្វផ្សាយចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពនៅតាមសាលារៀននៅ រោងចក្រ និងគោលដៅសំខាន់ៗ, ៨, ប្រឆាំងដាច់ខាតមិនឲ្យមានចលនាបដិវត្តន៍ពណ៌កើតឡើងជុំវិញការអនុវត្តវិធានការច្បាប់ដោយម៉ឺងម៉ាត់, ៩, ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមឲ្យបានរឹងមាំធ្វើឲ្យប្រជាជនទទួលបាននូវសន្តិសុខទាំងផ្លូវកាយ ផ្លូវចិត្ត និងអ្នកវិនិយោគ។, ១០, បន្តរួមគ្នាថែរក្សាសន្តិភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner