ក្រុមហ៊ុនខេស៊ីមិននាំយកសម្ភារៈនិងថវិកាជូនរដ្ឋបាលខេត្តកំពតដើម្បីរួមចំណែកប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

តំណាងក្រុមហ៊ុនកំពត ខេស៊ីមិន ខូអិលធីឌី នៅរសៀលថ្ងៃទី១១ ខែសីហានេះ បានយកអំណោយរួមមាន ម៉ាស៊ីនវាស់កំដៅចំនួន ៥គ្រឿង អាល់កុលចំនួន៩០លីត្រ ម៉ាស់ចំនួន១០០ប្រអប់ និងថវិកាចំនួន១៥០០០ ដុល្លារ មកប្រគល់ជូនដល់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត នៅសាលាខេត្តកំពត។

តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត ក្នុងសកម្មភាពប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មីប្រភេទ“ដែលតា” នៅក្នុងសហគមន៍ ក្រុមហ៊ុនកំពតខេស៊ីមិន បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់បង្ការការពារជំងឺកូវីដ១៩ និងថវិកាមួយចំនួនជូនរដ្ឋបាលខេត្តកំពត។

ឯកឧត្តម ជាវ តាយ បានចាត់ទុកអំណោយទាំងនេះចូលរួមចំណែកសារៈសំខាន់ សម្រាប់បម្រើសកម្មភាពក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់កូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី ប្រភេទ “ដែលតា” មិនឲ្យកើតមាននៅក្នុងសហគមន៍ ក្នុងភូមិសាស្ត្រនៃខេត្តកំពត។ ហើយថវិកាទាំងនេះក៏អាចជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ពីជំងឺដ៏កាចសាហាវនេះបានមួយកម្រិតផងដែរ។

ឯកឧត្តម បានបញ្ជាក់ថាគិតដល់ថ្ងៃទី ១១ខែសីហានេះ ទូទាំងខេត្តមានអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាក ព្យាបាលចំនួន១៩៧នាក់ប៉ុណ្ណោះ ខណៈដែលប្រជាពលរដ្ឋបានចាក់វ៉ាក់សាំង កើនដល់ជាង១០ម៉ឺននាក់៕Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner