អ្នកភូមិវៀតណាម១ម៉ឺននាក់ ត្រូវបានឃាត់ទុកពិនិត្យរកវីរុសខូវីត១៩ ក្រោយរកឃើញអ្នកឆ្លង៦នាក់ក្នុងភូមិខ្លះ
អត្ថបទដោយ៖
Kien Sereyvuth
ប្រជាពលរដ្ឋប្រមាណ១ម៉ឺននាក់ រស់នៅក្នុងភូមិមួយចំនួន ក្នុងឃុំមួយនៃប្រទេសវៀតណាម ត្រូវបានដាក់ក្រោមការត្រួតពិនិត្យសុខភាព ក្រោយពេលមានការរកឃើញអ្នកឆ្លងជំងឺខូវីត១៩ ចំនួន៦នាក់ កាលពីម្សិលមិញ។

ភូមិទាំងនោះស្ថិតក្នុងឃុំ Son Loi មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីក្រុងហាណូយ ហើយការធ្វើបែបនេះគឺជាសកម្មភាពដាក់ក្រោមការពិនិត្យទ្រង់ទ្រាយដ៏ធំលើកដំបូង នៅក្រៅដីចិន ចាប់តាំងពីផ្ទុះជំងឺនេះ កាលពីចុងឆ្នាំ២០១៩មក។

ក្រសួងសុខាភិបាលវៀតណាមបានចេញសេចក្តីថ្លែងថា គិតត្រឹមថ្ងៃទី១៣ កុម្ភៈ២០២០ មន្ត្រីជំនាញនៅតែចាត់វិធានការបន្ទាន់ ក្នុងការដាក់ឲ្យអ្នកភូមិទាំងនោះនៅដាច់ដោយឡែក ដើម្បីពិនិត្យសុខភាព។ ប្រភពបន្តថា ការដាក់នេះគឺមានរយៈពេល២០ថ្ងៃ៕


