តោខៀវ Chelsea យកឈ្នះ Villarreal ដោយបាល់ ១១ម៉ែត្រ លើកពានបើករដូវកាល UEFA Super Cup
អត្ថបទដោយ៖
សារ៉ាន ទីងី
ក្រុមបាល់ទាត់តោខៀវ Chelsea បានគ្រងតំណែងជើងឯកពានរង្វាន់បើករដូវកាល UEFA Super Cup 2021 បន្ទាប់ពីយកឈ្នះគូប្រជែង Villarreal ដោយបាល់ កាត់សេចក្តី ១១ម៉ែត្រ ក្នុងលទ្ធផល ៦-៥ បន្ទាប់ពីបញ្ចប់ការប្រកួតពេញ ១២០នាទី ត្រឹមស្មើគ្នា ១-១ នៅកីឡដ្ឋាន Windsor Park ទីក្រុង Belfast នៃប្រទេសសាធារណរដ្ឋអៀរឡង់ខាងជើង ។

កីឡាករ Hakim Ziyech ជាអ្នករកបានគ្រាប់បើកឆាកឲ្យ Chelsea នៅនាទី២៧ ខណៈ Gerard Moreno ជាអ្នករកបានគ្រាប់តាមស្មើ ១-១ នៅនាទី៧៣ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដងកើតឡើងផងដែរ ដោយគ្មានគ្រាប់ស៊ុតបញ្ចូលទីគ្នាទៀតទេ។

នេះជាលើកទី២ ហើយដែលក្រុមតោខៀវ Chelsea ឈ្នះជើងឯកពានបើករដូវកាលអឺរ៉ុប UEFA Super Cup ក្នុងចំណោមប្រជែងយកពាននេះ ៣លើកកន្លងមក៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។



