លោក ឡុង ង៉ែត សំណេះសំណាល និងនាំយកអំណោយថ្នាក់ដឹកនាំ សសយក ផ្តល់ជូនគ្រូពេទ្យ និងក្រុមកាងារយុវជនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវជន
ភ្នំពេញ ៖ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងក្រុមកាងារយុវជនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការការពារជំងឺកូវីដ-១៩ជូនដល់កុមារ និងយុវជន ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ស្ថិតនៅ មជ្ឈមណ្ឌលអូស្រ្តាលីសំរាប់ការបណ្តុះបណ្តាលសាខាចាក់អង្រែ (ACE) ។
ក្នុងឱកាសនោះដែរ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ព្រមទាំង ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ និងក្រុមហ៊ុន សេង ហួត ហ្វាហ្វាហ្វូត បាននាំយកសម្ភារៈឧបត្ថម្ភមានដូចជា៖
១). អង្ករ ០៥គីឡូក្រាម ចំនួន២៥បាវ
២). មីម៉ាម៉ា ចំនួន ២៥កេស
៣). អាកុល ចំនួន ២កាន
៤). ទឹកសុទ្ធ ចំនួន ១០កេស
៥). ភេជ្ជៈកូកាកូឡា ចំនួន ២៥កេស
៦). ស្ករគ្រាប់ ចំនួន ២៤ប្រអប់តូច
៧). ភេជ្ជៈតែបៃតង ចំនួន ០៥កេស
៨)ទូទឹកកក ចំនួន ១ទូ
៩)ចាហួយ ចំនួន ១៥កេស
១០)តែឆ្ងាញ់ ចំនួន ១៣កេស ៕ ដោយ / គ្រី សម្បត្តិ




