ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ទទួលសំភារៈជាគ្រឿង ឧបភោគ-បរិភោគ ពីសប្បុជន លោក សេង វណ្ណារ៉ា
ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ទទួលសំភារៈជាគ្រឿង ឧបភោគ-បរិភោគ ពីសំប្បុរសជន ឈ្មោះ សេង វណ្ណារ៉ា នាព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃ១២ ខែសីហា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានកោតសរសើរនូវទឹកចិត្តដ៍ល្អរបស់សប្បុរសជន ឈ្មោះ សេង វណ្ណារ៉ា ដែលបានចូលរួមលើវិស័យមនុស្សធម៌ ផ្តល់ជូននូវសំភារៈ ជាគ្រឿង ឧបភោគ-បរិភោគ ដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ។
ជាការឆ្លើយតប លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម រាជធានីភ្នំពេញ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ជាពិសេស សម្តេច កិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្លែងអំណរគុណ ដល់ លោក សេង វណ្ណារ៉ា ដែលតែងតែផ្តល់នូវគ្រឿង ឧបភោគ- បរិភោគ ដល់អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ និងបន្តផ្តល់អំណោយជូនប្រជាពលរដ្ឋដែលជួបបញ្ហាជីវភាពគ្រួសារ ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ដែលរស់នៅ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។
ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ បន្តទៀតថា ចំពោះសំភារៈ ដែលទទួលនាពេលនេះ នឹងយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័ក ។
ឆ្លៀតឱកាសនេះដែរ ក្នុងនាមប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ សូមថ្លែង អំណរគុណដល់ សប្បុរសជន លោក សេង វណ្ណារ៉ា សូមអោយមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ ជៀសផុតពីជំងឺកូវីដ និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
អំណោយសំភារៈដែល អនុសាខា ទទួលពីសំប្បុរសជន រួមមាន ៖
- ទឹកសុទ្ធ ១០០ កេស ។
- បាកាស ៣០ កេស ។
- ត្រី ខ ២០ កេសធំ ។
- មីកំប៉ុង ១០ កេសធំ ។
- មី ម៉ាម៉ា ១០ កេសធំ ។
- ម៉ាស ២ កេស ។
- អាវចំណាំងផ្លាតប្រជាការពារ ៥០ ។
ក្នុងពិធីនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៌បានសំណេះសំណាល សួរសុខទុក្ខកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ ក្នុងការល្បាត និង ពង្រឹងសន្តិសុខ ក្នុងរយះពេលបម្រាមគោលចរ១៤ថ្ងៃរួចមកហើយនេះនិងសុំអោយអនុវត្តន៍បន្ថែមរយះពេល ៧ថ្ងៃទៀតតាមលិខិត ០៤ សណន របស់រាជរដ្ឋាភិបាលកម្ពុជា នូវវិធានប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង បានឩបត្ថម្ភថវិកាលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌផងដែរ ៕ ដោយ / គ្រី សម្បត្តិ





