សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គ្រោងធ្វើមហាសន្និបាតបញ្ចប់អាណត្តិ នាព្រឹកស្អែក

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានប្រកាសពីការរៀបចំ មហាសន្និបាតបញ្ចប់អាណត្តិទី៦ និងការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិ អាណត្តិថ្មីទី៧ ពីឆ្នាំ២០២១ដល់ ឆ្នាំ២០២៥ ដែលនឹងត្រូវប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។
មហាសន្និបាតរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក តាមរយៈប្រព័ន្ធ Zoom ។ ចំពោះសមាសភាព ដែលនឹងចូលរួម មានដូចជាសមាជិកគណៈកម្មាធិការប្រតិបត្តិ-ទីប្រឹក្សាសហព័ន្ធ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្លិបកីឡាប៊ូល និងប៉េតង់រាជធានី-ខេត្ត ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មហាសន្និបាត បញ្ចប់អាណត្តិទី៦ និងផែនការទិសដៅបន្តអាណត្តិទី៧ នឹងអនុម័តលើរបាយការណ៍ ដោយឯកឧត្តមប្រធានអង្គមហាសន្និបាត ។ ជាមយយនឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ ៕






