Mila ដែលជាក្មេងជំទង់អាយុ ១៦ឆ្នាំម្នាក់ទទួលសារស្អប់ខ្ពើម គំរាមរំលោភ និងសម្លាប់រាប់លាន ក្រោយពេលបង្ហោះគំនិតប្រឆាំងសាសនាអ៊ីស្លាម និងមូស្លីម នៅលើបណ្ដាញសង្គម Instagram

អត្ថបទដោយ៖
AMS OneMinute

តុលាការបារាំង 🇫🇷 បានកាត់ទោសមនុស្សចំនួន ១១នាក់ ពីបទប៉ុនប៉ងវាយប្រហារនាង ដោយប្រើច្បាប់ Schiappa ឆ្នាំ២០១៨ ប្រឆាំងនឹងការគំរាមកំហែងតាមអ៉ីនធឺណិត និងការវាយឆ្មក់តាមប្រព័ន្ធឌីជីថល។ សំណុំរឿងនេះបង្កជាការដេញដោលជុំវិញសិទ្ធិសេរីភាពបញ្ចេញមតិនៅបារាំងមកទល់សព្វថ្ងៃ។

ខណៈប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងថា ពលរដ្ឋមានសិទ្ធិក្នុងការប្រមាថ រិះគន់ និងធ្វើគំនូរជីវចលអំពីសាសនា លោក Branco ដែលជាមេធាវីម្នាក់បាននិយាយថា សង្គមមួយដែលមិនគោរពជំនឿ និងសាសនា គឺស្ថិតនៅក្នុងគ្រោះថ្នាក់ពិតប្រាកដ។

លោកស្រី Imen Neffati អ្នកប្រវត្តិសាស្រ្តស្តីពីពូជសាសន៍ សាសនាអ៉ីស្លាម និងសេរីភាពសារព័ត៌មាននៅបារាំង និយាយថា ខណៈដែលសិទ្ធិក្នុងការរិះគន់សាសនាគួរតែត្រូវបានគោរព គោលការណ៍នេះជារឿយៗ ត្រូវបានគេប្រើដើម្បីបិទបាំងការប្រឆាំងនឹងសាសនាអ៉ីស្លាម។

សំណុំរឿងរបស់ Mila មិនមែនជាលើកទីមួយទេដែលការជំនុំជម្រះក្តីនៅប្រទេសបារាំង បង្កជាការជជែកវែកញែកអំពីសិទ្ធិក្នុងការប្រមាថមើលងាយសាសនា។

ក្នុងឆ្នាំ២០០៧ ទស្សនាវដ្ដី Charlie Hebdo ត្រូវបានវិហារអ៉ីស្លាមប៉ារីសប្ដឹងពីបទបោះពុម្ពរូបត្លុកដែលចាត់ទុកថាជាការមើលងាយ រួមទាំងរូបរបស់ព្យាការីមូហាម៉ាត់ ដែលមានគ្រាប់បែកនៅលើឆ្នួតក្បាលរបស់លោក។

ប្រភព៖ Al Jazeera

ads banner