អប្សរាព្រឹកនេះ ១៣ សីហា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
- រយៈពេល១២ថ្ងៃនៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គ្រូពេទ្យចាក់បានចំនួន៤៤៣,៦៩២នាក់។ ១២ថ្ងៃនៃការចាប់ផ្តើម ដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ៤៤៣,៦៩២នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន៨,៦៣៩,៧៧៣នាក់ (គិតត្រឹមថ្ងៃទី១២ ខែសីហា)។ វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយ ក្រុមហ៊ុននៅក្នុងប្រទេសចិន៕ ចប់
- គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេសកម្ពុជា មាន ៨១,៩៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ២២,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕ ចប់
L1 សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ Sinovac ចំនួន៣លានដូសទៀតបានដឹកមកដល់កម្ពុជា ដែលមកដល់ពេលនេះ កម្ពុជាយើង ទទួលបានវ៉ាក់សំាង ប្រមាណ២០លាន ដូសហើយ ៕ …ឃ្លីប…
V6 តំណាង WHO នៅកម្ពុជា៖ ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គឺជាយុទ្ធសាស្រ្តដ៏ខ្លាំងមួយ ប៉ុន្តែមិនមែនជាដំណោះស្រាយវេទមន្ត ដើម្បីបញ្ចប់កូវីដ-១៩នោះទេ៕…អានផ្ទាល់
SB1 សភាកម្ពុជា ត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤២ ដែលសភាប្រទេសប្រ៊ុយណេ រៀបចំតាមប្រព័ន្ធវីដេអូ ៕ …ឃ្លីប…
BH1 អង្គជំនុំជម្រះតុលាការកំពូល រំពឹងថា នឹងប្រកាសសាលដីកា ស្ថាពររបស់ខ្លួន លើសំណុំរឿង ០០២/០២ ឆ្នាំ២០២២ ខាងមុខ ក្រោយបើកសវនាការ លើបណ្តឹងសាទុក្ខ ៕ …ឃ្លីប…
C1 ពិធីចុះអនុស្សរណ:នៃការយោគយល់គ្នារវាង (MOU) រវាងអគ្គលេខាធិការដ្ឋាន នៃក្រសួងកសិកម្ម ជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាស្តីពី ” ការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ” ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…រដ្ឋមន្រ្តីកសិកម្ម R
C9 រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សាលើជម្រើសគំនូសប្លង់ នៃការសាងសង់អគារថ្មីមន្ទីរពេទ្យបង្អែកស្រុកកោះធំ ៕…អានផ្ទាល់ (page)
V7 លោក មុត ចន្ថា ហៅ លោក អ៊ូ ច័ន្ទរ័ត្ន ជាថៅកែគក់ជេរខាងដើរបង្កើតបក្សនយោបាយ, គណបក្សបង្កើតថ្មី គឺជាបក្សកម្ទេចដែក៕…អានផ្ទាល់
វគ្គទី២៖សុវត្ថិភាពសង្គម
V3 ឯកឧត្តម គន់ គីម អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ជូនដល់អតីតយុទ្ធជនកម្ពុជា ក្នុងក្រុងតាខ្មៅ នៅទីបញ្ជាការតំបន់ប្រតិបត្តការសឹករងកណ្តាល៕…អានផ្ទាល់
ខេត្តតាកែវ
BH2 អាជ្ញាធរខេត្តតាកែវ គ្រោងនឹងដកហូតអាជ្ញាប័ណ្ណ ក្រុមហ៊ុនចំនួន៤ ក្រោយរកឃើញថា ល្មើសគោលការណ៍ច្បាប់ ពាក់ពន្ធ័និងការស្តារបឹងតាកែវ ៕ …ឃ្លីប…
ខេត្តសៀមរាប
V5 នាយកាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់បានធ្វើការស្រាវជ្រាវ ឃាត់ជនសង្ស័យម្នាក់ អំពើលួចមានស្ថានទម្ងន់ទោស៕…លោក ស៊ាន សុផាត រាយការណ៍ តាមទូរស័ព្ទ…Phone
ខេត្តកំពង់ឆ្នំាង
BH6 មន្ត្រីការិយាល័យ ផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ឆ្នាំង ចុះអប់រំផ្សព្វផ្សាយ និងព្យាបាលសត្វគោ កើតជម្ងឺដុំពក ជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ៕ …អានផ្ទាល់…
ខេត្តបន្ទាយមានជ័យ
C7 សម្រាមនៅក្រុងប៉ោយប៉ែត កើនឡើងជិត៤០តោន ដែលចាំបាច់ឱ្យអាជ្ញាធរ និងក្រុមហ៊ុនពាក់ព័ន្ធធ្វើការដោះស្រាយ។…លោកគៀន ច័ន្ទហ៊ីន …ឃ្លីប…
ខេត្តកំពង់ស្ពឺ
C5 អភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា ប័ណ្ណចាក់វ៉ាក់សាំង មានតំលៃស្មើនិងអត្តសញ្ញាណប័ណ្ណ បើគ្មានវាមិនអាចរកការងារធ្វើបានទេ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)
វគ្គទី៣៖រាយការណ៍តាមខេត្ត
L2 រមណីយដ្ឋានអង្គរ បន្តបិទមិនឱ្យចូលទស្សនា ដោយសារ កូវីដ-១៩ នៅបន្តរាលដាលនៅឡើយ ៕ …ឃ្លីប…
ខេត្តកំពង់ចាម
C3 ខេត្តកំពង់ចាម រៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលបន្ថែម ដើម្បីទទួលយកពលករមកពីប្រទេសថៃ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប… (ឧប,យឹម ឆៃ លី)R
ខេត្តកំពត
C6 រដ្ឋបាលខេត្តកំពត ធ្វើពិធីប្រកាសដាក់ឱ្យដំណើការរដ្ឋបាលក្រុងបូកគោ ជាផ្លូវការ ៕…អានផ្ទាល់ (ដោយ៖សិលា សារិន)
C10 ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ប្រគេនទេយ្យទាន និងគ្រឿងឧបភោគបរិភោគដល់ព្រះសង្ឃចំនួន១០ វត្តជួបការខ្វះខាត៕…អានផ្ទាល់ (ដោយ៖សិលា សារិន)
ខេត្តព្រៃវែង
BH4 ប្រជាពលរដ្ឋនៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ លើកឡើងថា អំពៅឆ្នាំនេះ ធ្លាក់ចុះ ដោយសារជំងឺកូវីដ១៩ ៕ …ឃ្លីប…
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ខេត្តស្ទឹងត្រែង
C2 ជនលេខរៀងទី៨លាន នៅស្រុកសៀមប៉ាង ដែលស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទទួលបានអំណោយលើកទឹកចិត្តពីសម្តេចតេជោហ៊ុន សែន តាមរយៈលោកជំទាវ ឱ វណ្ណឌីន៕ …លោក ដេង ម៉ាវិន ឃ្លីប…
ខេត្តកណ្តាល
C8 ខេត្តកណ្តាល ទទួលអំណោយមនុស្សធម៌ពី ព្រះមេគណខេត្តកណ្តាល ៕…អានផ្ទាល់ (ដោយ៖សិលា សារិន)
ខេត្តស្វាយរៀង
BH3 លោកជំទាវ ដួង វណ្ណា ចុះជួបសំណេះសំណាល និងនាំយកស្បៀង សម្ភារៈ ប្រគល់ជូនសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធ យុវជនកម្ពុជា ដែលស្ម័គ្រចិត្ត ចុះជួយចាក់វ៉ាក់សំាង ការពារជំងឺកូវីដ-១៩ ក្នុងស្រុកស្វាយជ្រំ ៕ …ឃ្លីប…
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
ទំ1 នាយកដ្ឋានផ្សព្វផ្សាយច្បាប់ នៃ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំនូវកម្មវិធីអប់រំផ្សព្វផ្សាយច្បាប់ ស្ដីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។ ដោយសារតែបច្ចុប្បន្ននេះមានការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបថ្ងៃ ក្រសួងបានរៀបចំថតជាវីដេអូឃ្លីប ដើម្បីផ្សព្វផ្សាយជូនដល់សាធារណជនតាមរយៈទូរទស្សន៍ បណ្ដាញសង្គមនានា ក៏ដូចជាផេកផ្លូវការ របស់ក្រសួង សម្រាប់ថ្ងៃនេះ លោកជំទាវ កែវ ពិសី ដែលជាអគ្គនាយករង នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា នឹងលើកយកអំពើហិង្សា ក្នុងគ្រួសារ ផ្លូវភេទ រឺហិង្សាផ្នែកហិរញ្ញវត្ថុសេដ្ឋកិច្ច ជាដើមមកជំរាបជូន។ …កញ្ញា ឃុន ស្រីណុច មានបទសំភាសន៍ផ្ទាល់ ជាមួយលោកជំទាវ៕…ឃ្លីប…
ប្រសិនបើក្នុងគ្រួសារជួបបញ្ហាបែបនេះ ថាតើនរណាជាអ្នកដោះស្រាយ និងដោះស្រាយដោយរបៀបណា? ថ្ងៃកម្មវិធីអប្សរាព្រឹកនេះ នឹងលើកយកអំពីដំណោះស្រាយ មកផ្សាយជូនលោក លោកស្រីបានជ្រាប៕
——–សូមជូន បទយកការណ៍
CH: មូលនិធិឆ្មាបាត់ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ តាមរយៈគៀងគរសប្បុរសជន ទិញបរិក្ខាពេទ្យ សម្ភារៈប្រើប្រាស់ជាច្រើន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ នៅខេត្តកោះកុង…ឃ្លីប…
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១៕…ឃ្លីប…