គ្រូ​ធំ​របស់​ ​ប៉ាក់​គី​អៅ​ ​ព្រមាន​ថា​ U​GAS​ ​ក៏​ជា​កីឡាករ​គ្រោះថ្នាក់​ដែរ​ ​ទោះ​ជាតួ​ជំនួស​ក្តី​

គ្រូបង្ហាត់​យូរឆ្នាំ​របស់​កីឡាករ​ ​MAN​N​Y​ ​P​A​CQU​I​A​O ​ជឿជាក់​ថា​ ​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ ​W​B​A​ (​Super​) ​Y​OR​D​E​N​I​S U​GAS​ ​ក៏​អាច​បណ្ដាល​ឱ្យ​មានគ្រោះថ្នាក់​នៅ​ក្នុង​ការ​ប្រកួត​ ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​សីហា​ ​ប្រៀប​ដូច​នឹង​កីឡាករ​ ​Err​o​l​ S​p​e​nc​e​ Jr ​ផង​ដែរ​។​

​លោក​ ​F​RED​DIE​ ​ROACH​ ​គ្រូបង្ហាត់​យូរឆ្នាំ​របស់​កីឡាករ​ ​MAN​N​Y​ ​P​A​CQU​I​A​O ​បាន​និយាយ​ថា​៖​ “​ខ្ញុំ​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​យើង​មិន​អាច​ប្រយុទ្ធ​ជាមួយ​គូប្រជែង​ដ៏​ល្អ​បំផុត​នៅ​ពេលនេះ​ ​ប៉ុន្តែ​យើង​នឹង​ប្រយុទ្ធ​ជាមួយ​គូប្រជែង​ដ៏​ល្អ​ម្នាក់​” ​ចំពោះ​ការផ្លាស់ប្តូរ​ចុងក្រោយ​ពី​ ​កីឡាករ​ ​Err​o​l​ S​p​e​nc​e​ Jr ​ទៅជា​កីឡាករ​ ​Y​OR​D​E​N​I​S U​GAS​។​ ​Y​OR​D​E​N​I​S U​GAS​ ​គឺជា​គូប្រជែង​ដ៏​គ្រោះថ្នាក់​ ​នៅ​ពេល​គាត់​ប្រើ​ដៃស្តាំ​របស់​គាត់​។​

​ពិភព​កីឡា​ប្រដាល់​ ​បាន​បញ្ចេញ​នូវ​សេចក្ដី​អស់សង្ឃឹម​និង​ខកចិត្ត​ជា​រួម​នៅ​ពេល​លឺ​ព័ត៌មាន​កាលពី​ថ្ងៃអង្គារ​ថា​ ​កីឡាករ​ ​Err​o​l​ S​p​e​nc​e​ Jr ​ត្រូវ​បង្ខំចិត្ត​ដកខ្លួន​ចេញពី​ការ​ប្រកួត​ ​ដែល​គ្រោងទុក​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​សីហា​ ​ជាមួយ​កីឡាករ​ ​MAN​N​Y​ ​P​A​CQU​I​A​O ​ដោយសារតែ​របួស​រហែក​ភ្នែក​ខាងឆ្វេង​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner