រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយសប្បុរសធម៍ ជាទឹកបរិសុទ្ធ នឹងភេសជ្ជះ៣០០កេស ពីក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូរ

អត្ថបទដោយ៖
ជា សេឌី

ដើមី្បចូលរួមទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត សៀមរាប ក្នុងការរួមគ្នាកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវិដ១៩ នៅរសៀលថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២១ ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូរ  បាននាំយកអំណោយជាទឹកបរិសុទ្ធ ចំនួន១៥០កេស ទឹកភេសជ្ជះ១៥០កេស មកប្រគល់ដល់រដ្ឋបាល ខេត្ត ក្រោមវត្តមានរបស់ឯកឧត្តម ពិន ប្រាកដ  អភិបាលរងខេត្ត នៅសាលាខេត្តសៀមរាប ។

ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត ឯកឧត្តម ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏ សប្បុរសធម៌  របស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ខេមប្រ៊ូរ ដែលបានផ្តល់ជូននូវសម្ភារៈ ក្នុងកិច្ចបម្រើដល់យុទ្ធនាការ ប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជម្ងឺកូវិដ១៩ ដល់រដ្ឋបាលខេត្តសៀមរាប សំខាន់សម្រាប់យកទៅប្រើប្រាស់នៅតាមមណ្ឌល ចត្តាឡីស័ក ។ ឯកឧត្តមក៏បានជម្រាបជូនដល់សប្បុរសជនថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ ១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភះ ២០២១នេះ អាជ្ញាធរខេត្តបានធ្វើការពង្រីកបន្ថែមនូវមណ្ឌលចត្តាឡីស័ក ជាច្រើនកន្លែង ក្នុងការទទួលបងប្អូនធ្វើចំណាកស្រុកមកពីក្រៅប្រទេស ព្រមទាំងទីកន្លែងសម្រាប់ធ្វើការព្យាបាល អ្នកវិជ្ជមានជម្ងឺកូវិដ១៩ផងដែរ ។  ម៉្យាងទៀតឯកឧត្តមក៏បានសំណូមពរ ដល់ក្រុមហ៊ុន ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែក រំលែកនេះ ទៅតាម     បណ្តាក្រុង ស្រុក ទៀតផងដែរ  ។ ចំពោះសម្ភារៈទាំងនេះនឹងបន្តយកទៅដាក់សម្រាប់ប្រើប្រាស់ នៅតាមមណ្ឌលក្នុងក្រុង និងតាមបណ្តាស្រុកផងដែរ ។ ក្នុងនោះឯកឧត្តមក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបងប្អូនត្រូវចូលរួមសហការអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យមានប្រសិទ្ធភាព ខ្ពស់បំផុត និងបន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ៕ សុខា រិទ្ធ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner