ក្រសួងការងារជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភ លើកទី៦៦ជូន ដល់កម្មករជាង ៣ ៥៧១ នាក់

រាចធានីភ្នំពេញ៖នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៦៦) ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ៣ ៥៧១ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ២៧ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ។
គួរបញ្ជាក់ថាការបើកប្រាក់ឧបត្ថម្ភនេះធ្វើឡើងចំពោះកម្មករនិយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។
សម្រាប់ប្រាក់ឧបត្ថម្ភនេះដែរនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ – ១២១ ៥០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ – ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។ សូមបញ្ជាក់ថា សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងាររយៈពេល២ខែ ប្រាក់ឧបត្ថម្ភនឹងត្រូវបើកជា ២លើកដោយលើកទី២ នឹងបើកនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner