រថយន្តហាយឡែនឌ័រ បុកម៉ូតូឌ្រីសង់ បណ្ដាលឲ្យបុរសម្នាក់ ស្លាប់មួយរំពេច
ភ្នំពេញ ៖ បុរសម្នាក់បាក់ក ស្លាប់គួរឲ្យអណោចអធម័ បន្ទាប់ពីមានរថយន្តហាយឡែនឌ័រមួយគ្រឿងបានបុកម៉ូតូឌ្រីមពេញទំហឹង ហើយរថយន្តបើករត់ទៅចតចោល នៅសង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ កាលវេលាម៉ោង៨យប់ថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចមុខសាលាបឋមសិក្សាអូដឹម ក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ម៉ន ផានុត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតខាងសំណង់ ស្នាក់នៅជិតសាលាកូរ៉េទំនប់កប់ស្រូវ មានស្រុកកំណើតភូមិស្រែគុយ ឃុំពោធិ៏ចំរើន ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ ដោយជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BC.5007ជិះតែម្នាក់ឯង។ ចំណែករថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AG.6122 ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តហាយឡែនឌ័រ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៤ ទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែញជ្រុលទៅបុកម៉ូតូឌ្រីមសង់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ទិសដៅពីលិចទៅកើត បញ្រ្ចាស់ទិសគ្នា ពេញទំហឹងបណ្ដាលឲ្យបុរស ម្នាក់បាក់ ក ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបន្ថែមល្បឿនបើករត់គេច រហូតដល់សង្កាត់គោករការខណ្ឌព្រែកព្នៅទុក រថយន្តចោលគេចខ្លួនបាត់។
បើកតាមសម្តីមិតភ័ក្ខ្ររបស់ជនរងគ្រោះរបាន ប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងលើបានមកលេងគាត់ហើយក៏បានត្រឡប់ទៅកន្លែងស្នាក់នៅវិញក៏មកជួបគ្រោះថ្នាក់ចរាចរណ៍ បែបនេះទៅវិញ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងមកវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា




