ប្រមុខយូអិន៖ ពិភពលោកត្រូវតែរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងជាសកលពីសំណាក់ក្រុមភេវរករនៅអាហ្វហ្គានីស្ថាន

អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានអំពាវនាវទៅកាន់បណ្តាប្រទេសនានាលើពិភពលោកធ្វើការងាររួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងជាសកលពីសំណាក់ក្រុមភេវរករ ដែលកំពុងគ្រប់គ្រងទឹកដីរបស់ប្រទេសអាហ្វហ្គានីស្ថាន ។

លោក ហ្គូដទែរ៉េស បានថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអាហ្វហ្គានីស្ថានថា សហគមន៍អន្តរជាតិត្រូវតែរួបរួមគ្នាជាធ្លុងមួយ ដើម្បីធ្វើអោយប្រាកដថា ប្រទេសអាហ្វហ្គានីស្ថាននឹងគ្មានថ្ងៃក្លាយជាឋានសួគ៌ដ៏មានសុវត្ថិភាពរបស់ក្រុមភេវរករសាជាថ្មីម្តងទៀតឡើយ ។ លោក ហ្គូដទែរ៉េស បន្ថែមថា ខ្ញុំសូមអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខ និងសហគមន៍អន្តរជាតិទាំងមូលដើម្បីឈរជាមួយគ្នា ធ្វើការជាមួយគ្នា និងធ្វើសកម្មភាពរួមគ្នា ។ បន្ថែមលើនេះ លោកបានដាស់តឿនប្រទេសនានាឱ្យប្រើគ្រប់វិធីសាស្រ្តទាំងអស់ ដើម្បីកំចាត់ការគំរាមកំហែងជាសកលពីសំណាក់ក្រុមភេវរករនៅអាហ្វហ្គានីស្ថាន និងធានាថា មូលដ្ឋានសិទ្ធិមនុស្សនឹងត្រូវបានគោរព ។

គួរកត់សម្គាល់ កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំឡើងភ្លាមៗនៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក បន្ទាប់ពីក្រុមសកម្មប្រយុទ្ធតាលីបង់បានចូលកាន់កាប់រដ្ឋធានីកាប៊ុល កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយនាំអោយប្រធានាធិបតីអាហ្វហ្គានីស្ថានលោក អាស្រាហ្វ ហ្គានី ភៀសខ្លួនទៅក្រៅប្រទេស ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner