CEO ក្រុមហ៊ុនអាមេរិក ៩០រូប ជំរុញរដ្ឋាភិបាលខ្លួន បរិច្ចាគវ៉ាក់សាំងកូវីដឲ្យវៀតណាមបន្ថែម
បណ្តាអគ្គនាយក CEO ក្រុមហ៊ុនធំៗរបស់អាមេរិក ចំនួន៩០រូបបានជំរុញដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ពន្លឿនការបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសវៀតណាមបន្ថែមទៀត ខណៈដែលវៀតណាមកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងក្តៅគគុក ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងលិខិតផ្ញើជូនប្រធានាធិបតិអាមេរិកនេះ មានបណ្តាក្រុមហ៊ុននានា រួមមានទាំង Adidas, Coach, Gap, Hanesbrands, Nike, VF និង Under Amourបានគូសបញ្ជាក់ថា វៀតណាមគឺជាដៃគូសេដ្ឋកិច្ច និងផ្គត់ផ្គង់សំខាន់របស់អាមេរិក។
បណ្តាអគ្គនាយកទាំងនោះបានស្នើដល់លោក បៃឌិន ពន្លឿនការផ្តល់អំណោយវ៉ាក់សាំងនិងសម្ភារ ទប់ស្កាត់ជំងឺកូវីដ១៩ ជូនវៀតណាម ដើម្បីឲ្យឆាប់បានយកឈ្នះជំងឺកូវីដ១៩ ដោយកត់សម្គាល់ថា វិបត្តិបុគ្គលិកធ្វើការនៅវៀតណាម ក៏ជាវិបត្តិរបស់ក្រុមហ៊ុនអាមេរិកទាំងនោះដែរ។
សហរដ្ឋអាមេរិក មកទល់ពេលនេះ បានផ្តល់វ៉ាក់សាំង ប្រភេសចំនួន៥លានដូស ដល់វៀតណាម តាមរយៈយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក៕
