ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យខូចខាតសម្ភាៈផ្ទះបាយ អស់ទាំងស្រុង

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយកន្លែង បានឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឱ្យខូចខាតសម្ភាៈផ្ទះបាយ អស់ទាំងស្រុង តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង២៥នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចផ្លូវព្រះមុន្នីរ៉េត ក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះមានឈ្មោះ : គឹម វាសនា ភេទប្រុស អាយុ ៣៦ឆ្នាំ មានមុខរបរ: កម្មករ។ ចំណែកឯ ប្រពន្ធមានឈ្មោះ : ជុំ រំដួល ភេទស្រី អាយុ ៤៣ឆ្នាំ
មានមុខរបរ : អ្នកលក់ខោអាវ។ តាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុ ដំបូងដុតពូក ក៏បណ្ដាលឱ្យឆាបឆេះទៅលើផ្ទះប្រភេទសំណង់ ថ្មបេតុង មាន (ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ)។

សមត្ថកិច្ច បានបន្តទៀតថា ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ បណ្ដាលឱ្យឆេះខូចខាតសម្ភារៈ ឆេះពូកអស់ទាំងស្រុង ព្រមទាំងសម្ភាៈផ្ទះបាយ មួយចំនួន ថែមទៀត និងមិនបណ្ដាលឱ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ តែសំណាងល្អ ក្នុងករណីគ្រោះអគ្គិភ័យនេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តរបស់ការិយាល័យសង្រ្គោះបង្ក និងពន្លត់ អគ្គិភ័យ ចំនួន២គ្រឿង ដោយប្រេីប្រាស់ទឹកអស់ ចំនួន ១ឡាន ស្មេីនឹង ៤ម៉ែត្រគូប ក្នុងនោះក៏មានរថយន្តជំនួយពីក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ពុំបានប្រេីប្រាស់ទឹកនោះទេ ដោយប្រើប្រាសរយៈពេល១៥នាទី ដើម្បីធ្វើការបានបាញ់ពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner