អគ្គលេខាធិការណាតូបន្ទោសថ្នាក់ដឹកនាំអាហ្វហ្គានីស្ថានចំពោះការដួលរលំក្រុងកាប៊ុល

កាល​ពី​ថ្ងៃ​អង្គារ ទី​១៧ សីហា​អគ្គលេខាធិការ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាង​ជើង​ (ណាតូ) លោក​Jens Stoltenberg និយាយ​ថា​អង្គការ​មាន​ភ្ញាក់ផ្អើល​ចំពោះ​ល្បឿន​នៃ​ជ័យជំនះ​របស់​ក្រុម​ឧទ្ទាម​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន ប៉ុន្តែ​បាន​ស្ដី​បន្ទោស​មេដឹកនាំ​អាហ្វហ្គានីស្ថាន​ចំពោះ «សោកនាដកម្ម»​ នេះ​។

«នៅ​ទី​បំផុត​ថ្នាក់​ដឹកនាំ​នយោបាយ​អាហ្វហ្គានីស្ថាន​បាន​បរាជ័យ​ក្នុង​ការ​ក្រោក​ឈរ​ប្រឆាំង​នឹង​ក្រុម​តាលីបង់ និង​ដើម្បី​សម្រេច​បាន​នូវ​ដំណោះ​ស្រាយ​សន្តិភាព​ ដែល​ប្រជាជន​អាហ្វហ្គានីស្ថាន​ចង់​បាន​» លោក​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «ការ​បរាជ័យ​របស់​ថ្នាក់​ដឹកនាំ​អាហ្វហ្គានីស្ថាន​នេះ បាន​នាំ​ឱ្យ​មាន​សោកនាដកម្ម ដែល​យើង​កំពុង​ឃើញ​នៅ​ថ្ងៃ​នេះ​»​។

កាល​ពី​ចុង​សប្ដាហ៍​មុន​ក្រុម​តាលីបង់​បាន​ឡោមព័ទ្ធ​រដ្ឋធានី​កាប៊ុល​ ហើយ​ក្រោយ​មក​បាន​ចូល​កាន់កាប់​បន្ទាប់​កងយោធា​អាហ្វហ្គានីស្ថាន​ ដែល​ផ្គត់ផ្គង់​ និង​វឹក​ហាត់​ដោយ​អាមេរិក​និង​ណាតូ​ បាន​ដួល​រលំ​។

ស្ថានទូត​លោក​ខាង​លិច​ រួម​ទាំង​ណាតូ​ផង​ដែរ​ បាន​ជម្លៀស​ចេញ​ពី​តំបន់​បៃតង​ក្នុង​ទីក្រុង​កាប៊ុល ទៅ​តាំង​ទី​នៅ​អាកាសយានដ្ឋាន​អន្តជាតិ​វិញ​។ លោក Stoltenberg បាន​និយាយ​ថា​ឥឡូវ​នេះ​កំពុង​សម្របសម្រួល​ការ​ជម្លៀស​ពលរដ្ឋ​របស់​ប្រទេស​ជា​សមាជិក​ រួម​ជាមួយ​បុគ្គលិក​ស៊ីវិល​ជនជាតិ​អាហ្វហ្គានីស្ថាន​រាប់​រយ​នាក់​ផង​ដែរ​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner