នូវែលសេឡង់ចាប់ផ្តើមការរស់នៅក្នុងពេលបិទខ្ទប់ប្រទេសទប់ស្កាត់ Covid-19 ក្រោយករណីឆ្លងវីរុសបំប្លែងថ្មី Delta កំពុងកើនឡើង

នូវែលសេឡង់៖ នៅតាមដងផ្លូវក្នុងទីក្រុងធំបំផុតរបស់ប្រទេសនូវែលសេឡង់ត្រូវបានគេបោះបង់ចោលទាំងស្រុង នៅក្នុងថ្ងៃពុធនេះ ខណៈដែលនូវែលសេឡង់បានវិលត្រឡប់ទៅរកការរស់នៅក្នុងការបិទខ្ទប់ប្រទេសជាលើកដំបូង ក្នុងរយៈពេល៦ខែមកនេះ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩បំប្លែងថ្មី Delta ។

នូវែលសេឡង់បានចាប់ផ្តើមអនុវត្តការបិទផ្លូវកម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ថ្ងៃនៅទូទាំងប្រទេស បន្ទាប់ពីអាជ្ញាធរបានរកឃើញករណីឆ្លងវីរុសកូវីដ១៩បំប្លែងថ្មី Delta នៅក្នុងសហគមន៍ក្នុងទីក្រុង Auckland ជាទីក្រុងធំបំផុតរបស់ប្រទេសនេះ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ។ ករណីនេះ ត្រូវបានគេរាយការណ៍ថា បានឆ្លងដល់មនុស្ស៤នាក់ផ្សេងទៀត ដែលម្នាក់ក្នុងនោះជាគិលានុបដ្ឋាយិការដែលបានចាក់វ៉ាក់សាំងពេញលេញនៅមន្ទីរពេទ្យ Auckland។

នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern និយាយថា យើងតែងតែមានវិធីប្រតិកម្មដែលត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់នៅដំណាក់កាលដំបូងនេះ។ ការបិទប្រទេសនឹងចូលជាធរមានរយៈពេល៣ថ្ងៃ ខណៈវិធានការនេះនឹងត្រូវរក្សានៅទីក្រុង Auckland រយៈពេល៧ថ្ងៃ។ អាជ្ញាធរបានបញ្ជាឱ្យប្រជាពលរដ្ឋទាំងអស់ស្នាក់នៅក្នុងផ្ទះ ខណៈអាជីវកម្មភាគច្រើនត្រូវបានបិទ លើកលែងតែសេវាកម្មសំខាន់ៗដូចជាផ្សារទំនើប និងឱសថស្ថាន៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner