លោកនុត ពុធដារ៉ា នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគប្រគល់ជូនដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល ដើម្បីជួយគាំទ្រដល់ដំណើរការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩
កណ្តាល ៖ លោកនុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល រួមជាមួយតំណាងអង្គការ Water Aid នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បាននាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ឧបត្ថម្ភដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល ដើម្បីជួយគាំទ្រដល់ការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ក្នុងស្រុកខ្សាច់កណ្តាល។
សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគល់ជូនដល់រដ្ឋបាលស្រុករួមមាន ម៉ាស់ អាកុល សាប៊ូ ប្រដាប់សម្រាប់លាងដៃ ឱសថបុរាណចិន អង្ករ មី ត្រីខ ទឹកត្រី ប្រេងឆា និងសម្ភារៈមួយចំនួនទៀត ៕ ដោយ / គ្រី សម្បត្តិ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕





