ចំនួនអ្នកស្លាប់នៅហៃទីកើនឡើងជិត២ពាន់នាក់ ខណៈក្រុមសង្គ្រោះគ្រោះរញ្ជួយដីស្រែកយំដង្ហើយសុំជំនួយ

ហៃទី៖ ​មន្ត្រីហៃទីនិយាយថា គិតមកទល់ពេលនេះ ចំនួន​អ្នក​ស្លាប់បានបន្តកើនឡើងដល់១,៩៤១នាក់ ស្របពេលមនុស្សដទៃទៀតបានដង្ហើយរកជំនួយស្បៀងអាហារ ជំរកស្នាក់នៅ និងការថែទាំសុខភាពនៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈកិច្ចខិតខំ​ប្រឹងប្រែ​ង​ស្វែងរក​ជនរងគ្រោះបានបន្តចាប់ផ្តើមឡើងវិញ បន្ទាប់​ពីការវាយប្រហារពី​ព្យុះ​ត្រូពិច ​ហ្គ្រេស ​។​

នៅ​រសៀល​ថ្ងៃ​អង្គារសប្តាហ៍នេះ ទីភ្នាក់ងារ​ការពារ​ស៊ីវិលហៃទី​បាន​បង្កើន​ចំនួន​អ្នក​ស្លាប់​កើនឡើងដល់១,៩៤១នាក់ ​និង​ចំនួន​អ្នក​របួស​ដល់៩,៩០០​នាក់ ​ដែល​ភាគច្រើន​ត្រូវ​រង់ចាំ​ជំនួយ​វេជ្ជសាស្ត្រ​នៅ​ខាងក្រៅ ​ក្រោម​​កម្តៅថ្ងៃ​បែក​ក្រ​ហែង​ ខណៈគេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​កំពុង​បាត់​ខ្លួន។

សូមបញ្ជាក់ថា ​ព្យុះត្រូពិច ​ហ្គ្រេស ​បាន​វាយលុក​ភាគ​និរតី​ប្រទេស​ហៃ​ទី ​ដែល​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ដោយគ្រោះ​រញ្ជួយ​ដី​ កាលពី​ថ្ងៃ​សៅរ៍សប្តាហ៍មុន ហើយ​ក្រុម​មន្ត្រី​បាន​ព្រមាន​ថា តំបន់​ខ្លះ​អាច​មាន​ភ្លៀង​ធ្លាក់​កម្រិត១៥អ៊ី​ញ មុន​ពេល​ព្យុះ​បន្តដំណើរ​ទៅមុខទៀត​។ ភ្លៀង​ខ្លាំង​បាន​ធ្លាក់​ឥតឈប់ឈរ​នៅ​ទីក្រុង​ឡេស​ខេ​យ៉េស​ ដែល​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​គ្រោះរញ្ជួយ​ដី ​និង​នៅក្នុង​រដ្ឋធានី​ព័រ​អូ​ប្រាំង​ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner