អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងខណ្ឌដូនពេញ ត្រូវបានកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ជាខ្លាំង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ វេលាម៉ោង ០៩:៣០ យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យអគ្គិភ័យ ចុះអន្តរាគមន៍លើករណី អគ្គិភ័យមួយកន្លែង កើតឡើងនៅតាមបណ្តោយលេខ ផ្លូវ៨១ ក្រុម៤០ ភូមិ១០ សង្កាត់បឹងរាំង  (ជាន់ទី៤ ) ដោយមូលហេតុឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យខូចខាតសម្ភារនៅក្នុងផ្ទះមួយចំនួនធំ។

អគ្គិភ័យខាងលើ ត្រូវបានអន្តរាគមន៍ពន្លត់ទាន់ពេលដោយម៉ូតូទឹក របស់ រដ្ឋបាលខណ្ឌដូនពេញចំនួន០៤គ្រឿង និង រថយន្តរបស់ការិយាល័យអគ្គិភ័យចំនួន  ០៨គ្រឿង ដោយបានរលត់ទាំងស្រុងនៅម៉ោង ១០,១៥នាទីនាថ្ងៃដដែល ។   ក្នុងករណីអគ្គិភ័យនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ហើយចំពោះមូលហេតុគឺមកពីឆ្លងចរន្តអគ្គិសនី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner