រថយន្តមិនស្គាល់ម៉ាកបុកបុរសម្នាក់ដើរឆ្លងផ្លូវបែកក្បាលស្លាប់ភ្លាមៗ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលខ្ទេចដាច់ដៃមួយកំណាត់ស្លាប់ បន្ទាប់ពីដើរឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបុករួចហើយបើកគេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១ និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចជិតវត្តកំបូល ក្នុងសង្កាត់កំបូល ខណ្ឌកំបូល។ សពជនរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកបុរសម្នាក់កំពុងដើរឆ្លងផ្លូវពេញទំហឹងហើយចំក្បាលបែកខ្ទេច និងដាច់ដៃមួយកំណាត់រួចរថយន្តបង្ករបើកគេចបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំនុចកើតហេតុ បានទាក់ទងរថយន្តសាម៉ុយដឹកយកទៅតំលក់ទុកវត្តទឹកថ្លារងចាំស្រាយជ្រាយរកសាច់ញ្ញាតិ មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ
