រថយន្ត TOVOTAPRIUS បើកធ្លាក់ទឹកប្រឡាយស្អុយរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូរបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្ដាលឲ្យរងការខូចខាត កាលវេលាម៉ោង១២ និង៣០នាទីយប់អធ្រាត្រឈានចូលថ្ងៃទី១១ ខែកម្ភៈឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំនុចមុខអគ្គបញ្ជាការកងទ័ពជើងគោក ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់បើករថយន្តTOVOTA PRIUSពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB 3929 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿន ខណៈមកដល់ចំនុចកើតខាងលើបានរេចង្កូតមកខាងស្តាំធ្លាក់ចូលប្រឡាយទឹកស្អុយត្រាំងទឹកមួយសន្ទុះធំតែមិនមានអ្នករបួសនោះទេ។     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុដោយមិនបង្ករឲ្យប្រជាពរដ្ឋណាម្នាក់ រងរបួសព្រមទាំងមិនបះពាល់សម្បត្តិរដ្ឋរួចកបានឲ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner