សម្ដេចតេជោ ហ៊ុន សែន៖ នឹកឃើញរឿងលំបាកពីអតីតកាល កាន់តែធ្វើអោយសម្ដេចខិតខំថែមទៀត ក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិយើង

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា៖ នឹកឃើញរឿងលំបាកពីអតីតកាល កាន់តែធ្វើអោយសម្ដេចខិតខំថែមទៀត ក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិយើង ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា៖ ជាង៣០ឆ្នាំមុន គ្រួសារខ្ញុំមានមនុស្សត្រឹមតែ៧នាក់។ យើងរស់នៅថែទាំកូនតូចៗដោយខ្លួនឯង ក្នុងពេលដែលកិច្ចការប្រទេសជាតិជាច្រើន តម្រូវអោយយើងធ្វើដោយខានមិនបាន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹកឃើញរឿងលំបាកពីអតីតកាល កាន់តែធ្វើអោយខ្ញុំខិតខំថែមទៀត ក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍដើម្បីសេចក្តីសុខ និងការ
រីកចម្រេីនរបស់ជាតិ និងប្រជាជនដ៏កំសត់របស់
យើង ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner