មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថ្លែងថា៖កម្ពុជា នឹងដាក់ចេញផែនការស្តារកំណើនសេដ្ឋកិច្ចជាតិ ឡើងវិញ ក្រោយពី វិបត្តិនៃជំងឺកូវីដ ១៩

ភ្នំពេញៈ តាម ការបញ្ជាក់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថា៖កម្ពុជា កំពុង រៀបចំ ហើយនឹង គ្រោង ដាក់ចេញ នូវ ផែនការ ស្តារ កំណើនសេដ្ឋកិច្ច ឡើងវិញ ក្រោយពី វិបត្តិ នៃ ជំងឺ កូវីដ ១៩ ឆ្នាំ ២០២១-២០២៣ ដើម្បី « អូសទាញ កំណើនសេដ្ឋ
កិច្ច ឱ្យ ត្រឡប់ ទៅ ខិតជិត កំណើន សក្តានុពល ប្រកបដោយ ចីរភាព និង បរិយាប័ន្ន តាមរយៈ ការលើក
កម្ពស់ ភាពប្រកួត ប្រជែង និង ជំរុញ ការធ្វើ ពិពិធកម្ម សេដ្ឋកិច្ច ជាពិសេស ឈរ នៅលើ មូលដ្ឋាន ឧស្សាហកម្ម រឹងមាំ ដែលមាន សមត្ថភាព នាំចេញ ខ្ពស់ និង ការផ្សារភ្ជាប់ កាន់តែខ្លាំង ជាមួយ ខ្សែចង្វាក់ ផ្គត់ផ្គង់ ក្នុងតំបន់ និង ពិភពលោក » ។
ថ្លែង នៅក្នុង សិក្ខាសាលា ស្តីពី ការឈ្វេងយល់ អំពី ការកសាង ក្របខ័ណ្ឌ គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និង គោលនយោបាយ ហិរញ្ញវត្ថុ សាធារណៈ សម្រាប់ ការរៀបចំ សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រង ឆ្នាំ ២០២២ ដែល រៀបចំ ដោយ រដ្ឋសភា ជាតិ តាម ប្រព័ន្ធ អនឡាញ កាលពី ពេលថ្មីៗនេះ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឱ្យ ដឹងទៀតថា៖ ចាប់តាំងពី ការផ្ទុះ ជំងឺ កូវីដ ១៩ ក្នុង ឆ្នាំ ២០២០មក សេដ្ឋកិច្ច បណ្តា ប្រទេស នានា លើសកលលោក ក៏ដូចជា ប្រទេស កម្ពុជា បាន ទទួល រង ផលប៉ះពាល់ យ៉ាងខ្លាំង មកដល់ ពេល នេះ ។
ឯកឧត្តមបន្តថា៖ទោះ យ៉ាងណា នៅពេលនេះ កម្ពុជា ក៏ បាននឹង កំពុង រៀបចំ និង គ្រោង ដាក់ចេញ នូវ យុទ្ធសាស្ត្រ អាទិភាព ចំនួន ៣ ដើម្បី អូស កំណើន សេដ្ឋកិច្ច របស់ ខ្លួន ឱ្យ ត្រឡប់ ទៅរក កំណើន ខ្ពស់ ឡើងវិញ ។
ឯកឧ្ត្តម អូន ព័ន្ធមុនីរ័ត្ន បានបន្តទៀតថា ៖ « ស្របពេល សង្គម សេដ្ឋកិច្ច សកល បន្ត ស្ថិតក្នុង ភាពមិន ប្រាកដប្រជា ខ្ពស់ ដោយសារ ការអូសបន្លាយ នៃ ជំងឺ កូវីដ ១៩ កម្ពុជា ក៏ អាចនឹង ទទួល បាន នូវ កាលានុវត្តភាព មួយចំនួន ដែរ ។ ការណ៍ នេះ អាស្រ័យ លើសមត្ថភា
ព និង លទ្ធភាព របស់ កម្ពុជា ក្នុង ការចេះ បត់បែន និង តាម ទាន់សភាពការណ៍ ប្រែប្រួល ក្នុង តំបន់ និង ពិភពលោក ក៏ដូចជា ការចេះ ប្រើប្រាស់ លក្ខខណ្ឌអំណោយ
ផល ទាំងឡាយ សម្រាប់ លើក
កម្ពស់ ភាពប្រកួតប្រជែង សេដ្ឋកិច្ច និង កែលម្អ បរិស្ថាន វិនិយោគ ដើម្បី ទាក់ទាញ បន្ថែម នូវ ការវិនិយោគ និង ធុរកិច្ច ដែល អាច នឹង ហូរ ចេញពី តំបន់ មាន ជម្លោះពាណិជ្ជកម្ម និង មាន អស្ថិរភាពនយោបាយ ព្រមទាំង ការផ្លាស់ប្ដូរ ខ្សែចង្វាក់ ផ្គត់ផ្គង់ ក្នុង តំបន់ ចូលមក កាន់ កម្ពុជា » ។
ឯកឧ្ត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ថា៖យុទ្ធសាស្ត្រ អាទិភាព ចំនួន ៣ ដែល រាជរដ្ឋាភិបាល កំពុង រៀបចំ មានដូចជា ការស្តារ សេដ្ឋកិច្ច ឡើងវិញ ( ការកសាង មូលដ្ឋាន រឹងមាំ សម្រាប់ ស្តារ សេដ្ឋកិច្ច វិល ទៅលើ មាគ៌ា នៃ កំណើន ដោយ ផ្តោតលើ ការធានា សុវត្ថិភាព ការគ្រប់គ្រង ផលប៉ះពាល់ ការរក្សា លំនឹង និង ការរស់ ឡើងវិញ នៃ ធុរកិច្ច ដែលមាន សក្តានុពល ជាពិសេស ក្នុង វិស័យ ដែល ទទួលរង ផលប៉ះពាល់ ខ្លាំង និង ការបង្កើត ការងារ បន្ថែម ឱ្យបាន ច្រើន និង ឆាប់រហ័ស ), ការកែទម្រង់ ( បន្ត ដាក់ចេញ វិធានការ កែទម្រង់ សំខាន់ៗ ជា រចនាសម្ព័ន្ធ រួមមាន ការធ្វើឱ្យ ប្រសើរឡើង បរិយាកាស និង កិច្ចសម្រួល ពាណិជ្ជកម្ម ការវិនិយោគ និង ធុរកិច្ច ការជំរុញ និង ការអភិវឌ្ឍ ឌីជីថលូបនីយកម្ម ក្នុង ប្រព័ន្ធ សេដ្ឋកិច្ច ) និង ការកសាង ភាពធន់ ( ការពង្រឹង ការត្រៀមខ្លួន និង ការឆ្លើយតប នឹង ជំងឺ ឬ ស្ថាន ភាពស្រដៀង គ្នា ដែល អាច ផ្ទុះ
ឡើង នាពេល អនាគត ដោយ ផ្តោតលើ ការអភិវឌ្ឍ ប្រព័ន្ធ សុខាភិបាល និង ប្រព័ន្ធ គាំពារ សង្គម ) ។ « ដើម្បី ទទួលបាន ជោគជ័យ លើ យុទ្ធសាស្ត្រ ទាំងអស់ នេះ កម្ពុជា ត្រូវ បង្កើន ការប្តេជ្ញា ចិត្ត និង តម្រង់ កិច្ចខិតខំ ប្រឹងប្រែង ប្រកបដោយ ភាពម៉ឺង
ម៉ាត់ និង ឆន្ទៈ នយោបាយ ខ្ពស់ ដោយ តម្កល់ ផលប្រយោជន៍ ជាតិ ជាធំ ក្នុង ការប្រយុទ្ធ ប្រឆាំងជាមួយជំងឺ កូវីដ ១៩ និង ពន្លឿន កិច្ចការ កែទម្រង់ គ្រប់ ការដ្ឋាន ពិសេស ការកែទម្រង់ និង ការពង្រឹង សមត្ថភាព ស្ថាប័នសាធា
រណៈ ដើម្បី ធានា ឱ្យ កម្ពុជា អាចឈាន ទៅ សម្រេចបាន ចក្ខុវិស័យ នៃ ការអភិវឌ្ឍ វែងឆ្ងាយ របស់ខ្លួន » ។ វិបត្តិ ជំងឺ កូវីដ ១៩ បានធ្វើឱ្យ កំណើន សេដ្ឋកិច្ច កម្ពុជា ឆ្នាំ ២០២០ ធ្លាក់ចុះ ក្នុង អត្រា -៣,១ ភាគរយ ។ បន្ថែម ពីលើ នេះ ឥទ្ធិពល នៃ ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែល បន្ត អូសបន្លាយ ដល់ពេលនេះ គួបផ្សំ នឹង ការកើនឡើង ចំនួន ករណី នាំចូល ពិសេស ប្រភេទ មេរោគ បំប្លែង ថ្មី ដែលតា បាន ធ្វើឱ្យ កម្ពុជា កែសម្រួល ការព្យាករ កំណើនសេដ្ឋកិច្ច សម្រាប់ ឆ្នាំ ២០២១ មក នៅ ២,៤ ភាគរយ វិញ ដោយ ធ្លាក់ ពី ៤,០ ភាគរយ កាលពីដើមឆ្នាំ ។ នេះ បើតាម ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner