អភិបាលខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យមើលស្ថានភាពការស្ថាបនាផ្លូវនៅស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖  ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះពិនិត្យមើលពីស្ថានភាព នៃការសាងសង់ផ្លូវថ្នល់ក្រាលគ្រួសក្រហម ដែលឆ្លងកាត់ ឃុំថាឡាបរិវ៉ាត់ ឃុំអូររ៉ៃ និងឃុំកាំងចាម ក្នុងស្រុកថាឡាបរិវ៉ាត់ ឆ្ពោះទៅ ឃុំ សៀមបូក ស្រុកសៀមបូក នៃខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៩កុម្ភះ ២០២០ ។
ដោយមើលឃើញពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងត្រូវការផ្លូវ សម្រាប់ដឹកជញ្ជូន    កសិផល ពីភូមិ.ឃុំមកកាន់ទីផ្សារ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ដោយមានការចង្អុរបង្ហាញ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក និងកំពុងត្រូវការផ្លូវជាចាំបាច់ សម្រាប់ធ្វើការដឹកកសិផលមកកាន់ទីផ្សារ ហើយបច្ចុប្បន្នផ្លូវ១ខ្សែរនេះ សាងសង់បានប្រវែង១៨.៦១៣ម៉ែត្រ ហើយនឹងបន្តសាងសង់ភ្ជាប់ផ្លូវមួយនេះពីឃុំកាំងចាម ឆ្ពោះទៅព្រំប្រទល់ ឃុំសៀមបូក ព្រមទាំងបន្តសាងសង់ស្ពានដែកបេឡេ  និងលូភ្លោះ ជាច្រើនកន្លែងទៀតដែលជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង ។
ឯកឧត្តម អភិបាលខេត្តបានជំរុញឲ្យមន្រ្តីបច្ចេកទេស ត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរការសាងសង់ បន្ថែមទៀត និងសម្រេចបាន ជាដំណាក់កាលៗ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយអ្វីដែលពិសេសនោះ!មន្ត្រីបច្ចេកទេស ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ទៅលើគុណភាពក្នុងការស្ថាបនាលើផ្លូវមួយនេះ ៕ ដោយ:ម៉ាវិន

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner