ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបញ្ជាក់ថា សព្វថ្ងៃប្រទេសកម្ពុជា មានសុខសន្តិភាពពេញផ្ទៃប្រទេស មានស្ថេរភាពសេដ្ឋកិច្ចសង្គម និងឯកភាពជាតិទូទាំងប្រទេស ព្រមទាំងបានអភិវឌ្ឍន៏ប្រទេសជាតិឲ្យមានការរីកចំរើនលើគ្រប់វិស័យ

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបការងារគណបក្សឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ និងផ្សព្វផ្សាយខ្លឹមសារ នៃសន្និបាទគណៈកម្មាធិការកណ្តាលលើកទី៤២ ដែលរៀបចំធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈ  អចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តកំពង់ចាម និងប្រធាន អនុប្រធាន ក្រុមការងារចុះជួយក្រុង/ស្រុកទាំង១០, ក្រុមប្រឹក្សាឃុំ/សង្កាត់ នៅក្នុងខេត្តកំពង់ចាមទាំងមូលចូលរួមផងដែរ។
បន្ទាប់ពី ឯកឧត្តម ខ្លូក ផន អនុប្រធានប្រចាំការគណបក្សខេត្តកំពង់ចាម មានមតិស្វាគមន៏ និងធ្វើរបាយការណ៏ ជូនអង្គប្រជុំស្តីពីសកម្មភាព និងលទ្ឋផលការងាររបស់គណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ២០១៩ និងលើកទិសដៅភារកិច្ចបន្តឆ្នាំ២០២០ រួចមក,  ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម បានអានសេចក្តីជូនដំណឹងស្តីពីលទ្ឋផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តីទី៥ របស់គណបក្សប្រជាជនកម្ពុជា។ ជាមួយនោះ ប្រធានក្រុមការងារចុះជួយក្រុង-ស្រុកទាំង១០នៃខេត្តកំពង់ចាម បានឡើងរាយការណ៏ពីសភាពការណ៏ជាក់ស្តែង និងលទ្ឋផលការងារក្នុងឆ្នាំ២០១៩ កន្លងមក ពាក់ព័ន្ឋនឹងវិស័យនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសការងារពង្រឹក និងពង្រីកសមាជិកបក្ស និងការងារអភិវឌ្ឍន៏មូលដ្ឋាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានកោតសរសើរចំពោះប្រធានគណបក្សក្រុង-ស្រុកទាំង១០ រួមទាំងប្រធានបក្សឃុំ, ប្រធាន, អនុប្រធានក្រុមបក្ស ទាំងអស់ដែលបានខិតខំសម្រេចបាននូវស្នាដៃជាច្រើនគួរឲ្យកត់សំគាល់ ។  ឯកឧត្តម បានបញ្ជាក់ថា សព្វថ្ងៃប្រទេសកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស មានស្ថេរភាពសេដ្ឋកិច្ចសង្គម  និងឯកភាពជាតិទូទាំងប្រទេស ព្រមទាំងបានអភិវឌ្ឍន៏ប្រទេសជាតិឲ្យមានការរីកចំរើនលើគ្រប់វិស័យក្រោមយុទ្ឋសាស្ត្រឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយប្រជាជនកម្ពុជាសព្វថ្ងៃ ក៏កំពុងទទួលបាននូវអត្ថមនុញ្ញផលនៃសុខសន្តិភាពនេះ។ អនុលោមតាមសភាពការណ៏ជាក់ស្តែងរបស់ប្រទេសជាតិ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល និងជាគណបក្សដែលប្រកាន់ទង់បង្រួបបង្រួមជាតិ ថែរក្សាសុខសន្តិភាព និងសេ្ថរភាពនយោបាយ ឆ្ពោះទៅរកការអភិវឌ្ឍន៏លើគ្រប់វិស័យ តែងប្រកាន់ខ្ជាប់នូវបាវចនា២ គឺ កែទម្រង់ពីខាងក្នុង និងបង្កើនមិត្តពីខាងក្រៅ និងឈរលើស្មារតីឯករាជ្យ និងអភិក្រម ៥ គឺ  “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។ ដើម្បីជាទុនក្នុងការអនុវត្តទិសដៅការងារគណបក្សឆ្នាំ២០២០ ឲ្យកាន់តែមានប្រសិទ្ឋិភាព, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តល់នូវការណែនាំមួយចំនួន ក្នុងនោះ ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុង, បន្តចុះជួយមូលដ្ឋានតាមមុខសញ្ញាដែលបក្សបានបែងចែក, ពង្រឹងពង្រីកសមាជិកបក្សដោយឈរលើទស្សនៈ “ពង្រឹងចាស់ បង្កើនថ្មី” និងត្រូវខិតខំកសាងក្រុមបក្សភូមិឲ្យបានតាមការណែនាំ ៨០%, ចុះធ្វើវេទិកាសាធារណៈ, លើកកម្ពស់ការចូលរួមរបស់យុវជន ដោយផ្តល់ឱកាសដល់ពួកគេក្លាយជាអ្នកបន្តវេន, បន្តកសាង និងពង្រឹងគណបក្សគ្រប់ថ្នាក់ ដោយឈរលើទស្សនៈ សមូហភាពដឹកនាំ បុគ្គលម្នាក់ៗទទួលខុសត្រូវ, បន្តអប់រំប្រជាជនពីសមិទ្ឋផលរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, បន្តកសាងមន្ទីរបក្សតាមឃុំ សង្កត់, បន្តដោះស្រាយបញ្ហាសង្គមទៅតាមសំណូមពរប្រជាពលរដ្ឋ កិច្ចអន្តរាគមន៏ជួយសង្គ្រោះបន្ទាន់ និងការអនុវត្តគោលនយោបាយគាំពារសង្គម។ល។ ត្រូវត្រៀមការងារសម្រាប់យុទ្ឋនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣, ត្រូវពង្រឹងការអនុវត្តច្បាប់ ប្រឆាំងដាច់ខាតការធ្វើបដិវត្តន៏ពណ៌, ខិតខំពង្រឹកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើឲ្យប្រជាជនទទួលបាននូវសេចក្តីសុខដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព, លើកកម្ពស់ស្មារតីប្រជាជនឲ្យស្រឡាញ់ និងថែរក្សាសន្តិភាព ដោយបន្តរំលឹកពាក្ស “អរគុណសន្តិភាព” និងបន្តពន្យល់ឲ្យប្រជាជនយល់ដឹងពីការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈ នយោបាយឈ្នះ ឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា, បន្តពិនិត្យភាពអសកម្មរបស់ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត ដើម្បីធ្វើការណែនាំ និងពង្រឹងការទទួលខុសត្រូវនៅតាមស្ថាប័នរបស់ខ្លួន៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner