រថភ្លើង និងរថយន្តបែនសណ្ដោងរឺម៉ក ព្រលះគ្នា អេស្កាវ៉ាទ័រផ្ងើជើង
កែប៖ នៅថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១:១០នាទីរសៀល នៅចំណុចផ្លូវដែកឆ្លងកាត់ ផ្លូវលេខ១៣.៣៥ ស្ថិតក្នងុភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែនសណ្ដោងរឺម៉ក និងរថភ្លើង។ រថយន្តបែនពណ៌សពាកផ្លាកលេខកំពត3A-1252 ដឹកអ៊ីច បើកបរ ដោយឈ្មោះកាន់ គីណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិធំថ្មី ឃុំដងទង់ ខេត្តកំពត។
រថភ្លើងខ្សែទី១ដឹកស៊ីទែនប្រេងម៉ាស៊ុត បើកបរដោយ ឈ្មោះសៅ ជុំ ភេទប្រុស អាយុ៥៥ឆ្នាំ មានទី លំនៅភូមិ រកាក្រៅសង្កាត់ ចក្រអង្គ្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំពោះគ្រោះថ្នាក់ខាងលើនេះពុំបណ្ដាលអោយមនុស្សរងរបួសឡើយ ចំណែករថយន្ដបានយកមករក្សាទុក នៅអធិការនគបាល ស្រុក ដំណាក់ចង្អើរចំណែករថភ្លើង បានបន្តដំណើរ ទៅខេត្តព្រះសីហនុ៕








ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។